ស្រុក​ជី​ង​តុង ៖ ជីវចម្រុះ​ពិពិធ​កម្ម សត្វ​និង​រុក្ខជាតិ​ប្លែក​ពិសេស​

657
ចែករម្លែក

ស្រុក​ជី​ង​តុង​មាន​ទីតាំង​ស្ថិតនៅក្នុង​ក្រុង​ភូ​អឺ​ដែល​ឋិត​នៅ​ភាគ​និរតី​ខេត្ត​យូ​ណាន ដែលជា​ស្រុក​មួយ​ដែលមាន​តំបន់​អភិរក្ស​ធម្មជាតិ​ថ្នាក់ជាតិ​ចំនួន ២ គឺ តំបន់​អភិរក្ស ធម្មជាតិ​ភ្នំ​អ៊ូ​លាំង និង​តំបន់​អភិរក្ស​ធម្មជាតិ​ភ្នំ​អែ​ឡាវ ។ ផ្នែក​ក្នុងស្រុក​ជី​ង​តុង​នៃ​តំបន់ អភិរក្ស​ធម្មជាតិ​ទាំងពីរ​នេះ​មាន​ផ្ទៃក្រឡា ៣៥១៦៧ ហិកតា ស្មើនឹង ៨% នៃ​ទំហំ សរុប​ស្រុក​ជី​ង​តុង ។​

​ស្រុក​ជី​ង​តុង​ជា​តំបន់​ដែលមាន​ជីវចម្រុះ​សម្បូរ​ជាងគេ និង​មាន​លក្ខណៈពិសេស​បំផុត មួយ​ក្នុងប្រទេស​ចិន ។ នៅ​ឆ្នាំ ២០១៥ ស្រុក​ជី​ង​តុង​បាន​ត្រូវ​ដាក់បញ្ចូល​ក្នុង “​ស្រុក​គំរូ ចំនួន ៥ អំពី​គម្រោង​អន្តរជាតិ​នៃ​ការវាយតម្លៃ​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​(TEEB)” ក្រុមទី ១ របស់​ប្រទេស​ចិន ។ នៅ​ឆ្នាំ ២០១៦ ស្រុក​ជី​ង​តុង​បាន​ត្រូវ​អង្គការ UNEP កំណត់​ជា​គំរូ​នៃ​ការថែរក្សា​ជីវចម្រុះ និង​បានទទួល​ការអញ្ជើញ​ឱ្យចូល​រួម​ក្នុង​កិច្ច ប្រជុំ​លើក​ទី ១៣ នៃ​ភាគី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជីវចម្រុះ ។ អង្គ​ប្រជុំបាន ប្រកាសថា តម្លៃ​នៃ​ការបម្រើ​ផលប្រយោជន៍​អេកូឡូស៊ី​នៃ​ស្រុក​ជី​ង​តុង​គឺ ៥៤៥០៦ លាន​យាន់​ក្នុង​មួយឆ្នាំ ។​

​ស្រុក​ជី​ង​តុង​ក៏​ជា​ស្រុក​មួយ​ក្នុងប្រទេស​ចិន ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា “​ស្រុក កំណើត​របស់​សត្វព្រៃ​” ២ មុខ ។ សត្វ​ទោច​ដៃ​វែង និង​ក្បាល​ខ្មៅ​ដែល​រស់នៅក្នុង​តំបន់ ភ្នំ​អ៊ូ​លាំង​នៅ​ស្រុក​ជី​ង​តុង​មាន​ហ្វូង​សត្វ​ចំនួន ៨០ សរុប​មាន ៥០០ ក្បាល ស្មើនឹង ៥០% នៃ​ចំនួន​សត្វ​ប្រភេទ​នេះ​លើ​ពិភពលោក ។ សត្វ​ស្វា Presbytis phayrei ដែល​រស់ នៅក្នុង​តំបន់ភ្នំ​អ៊ូ​លាំង​មាន ៤៣ ហ្វូង សរុប​មាន ២០០០ ក្បាល ។ ទីនេះ​ជា​កន្លែង​រស់ នៅ និង​តំបន់​ថែរក្សា​ការពារ Presbytis phayrei សំខាន់​លើ​ពិភពលោក ។ ដូច្នេះ ស្រុក​ជី​ង​តុង​បាន​ត្រូវ​សមាគម​ការពារ​សត្វព្រៃ​ចិន​ដាក់ឈ្មោះថា “​ស្រុកកំណើត​របស់ ទោច​ដៃ​វែង និង​ក្បាល​ខ្មៅ​” និង​“​ស្រុកកំណើត​របស់ Presbytis phayrei” ក្នុងប្រទេស ចិន ៕ (​កាសែត​យូ​ណាន ដេលី​)

អ្នក​រៀបរៀង ៖ នៅ​ថ្ងៃទី ៩ ខែមេសា កម្មវិធី​យក​បទសម្ភាសន៍​នៅ​ភ្នំ​អ៊ូ​លាំង និង​ភ្នំ អែ​ឡាវ​“​ខេត្ត​យូ​ណាន​ដ៏​ស្រស់ស្អាត ៖ ដើរ​ឆ្លង​តំបន់​អភិរក្ស​ធម្មជាតិ​” ដែល​រៀបចំ ដោយ​ក្រុមហ៊ុន​កាសែត​យូ​ណាន ដេលី គ្រុប និង​មន្ទីរ​រុក្ខកម្ម និង​វាលស្មៅ​ខេត្ត យូ​ណាន បាន​បើកសម្ពោធ​ក្នុងស្រុក​ស្វយ័ត​ជនជាតិ​យី ជី​ង​តុង ។ សកម្មភាព​យក​បទ សម្ភាសន៍​នេះ​បានបង្ហាញ​ដោយ​គ្រប់​ជ្រុងជ្រោយ និង​ពេញលេញ​អំពី​ជីវចម្រុះ ដ៏​សម្បូរ​នៅទីនេះ ។​

#