ស្រុក​ប​វេ​ល​ចុះ​យក​គ្រាប់​ត្បាល់​៨២​មី​លី​ម៉ែត្រ​ចំនួន​ជាង​៤០​គ្រាប់​

623

(​បាត់ដំបង​)៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល ដោយ​ប្រជាពលរដ្ឋ​កាយ​ដីដំបូក​ក្នុង​ស្រែ បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៤៤​គ្រាប់ ហើយ​រាយ​កាណ៍​ប្រាប់​អធិការនគរបាល​ស្រុក​ប​វេ​ល សហការ​ជាមួយ​ក្រុម​ស៊ីម៉ាក់​ប្រចាំការ​ស្រុក ចុះ​យក​គ្រាប់​ត្បាល់​៨២​មី​លី​ម៉េ​ត្រ ចំនួន​៤៤​គ្រាប់ មក​រក្សាទុក​រង់ចាំ​ធ្វើ​ការយកទៅ​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក​វរសេនីយ៍ត្រី លឹម ឆាយ​ភិរម្យ អធិការ​ង​នគរបាល​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​កាយ​ដីដំបូក​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​៤៤​គ្រាប់ មានឈ្មោះ រឿង សារ៉ាន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ​។

​លោក​អធិការ​ង​ស្រុក​ប​វេ​ល​បាន​បញ្ជាក់ថា ក្រុម​ស៊ីម៉ាក់​បាន​ប្រាប់ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំង​៤៤​គ្រាប់​នេះ ជា​ប្រភេទ​គ្រាប់​ត្បាល់​៨២​មី​លី​ម៉ែត្រ ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ផ្ទៃក្នុង​មកម្ល៉េះ ហើយ​គ្រាប់​ទាំងនេះ​នៅ មាន​សមត្ថភាព​អាច​ផ្ទុះ​គ្រប់ពេលវេលា​ពេលណា​ប៉ះ​នឹង​វត្ថុ​រឹង​។​

​លោក អឿ​ម ទិ​ត្យ អធិការនគរបាល​ស្រុក​ប​វេ​ល បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សុំ​កុំ​ប៉ះពាល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ទោះបីជា​ប្រទះឃើញ​គ្រាប់​អ្វី​ក៏ដោយ​នៅទីណា​ក៏ដោយ ត្រូវ​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រាប់​សមត្ថកិច្ច​ប៉ូលិស ប៉េអឹម ឬ​អង្គភាព​ជំនាញ​ស៊ីម៉ាក់ ដើម្បី​ទៅយក​មក​រក្សាទុក ឬ​កម្ទេចចោល ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាយថាហេតុ​៕L ដោយ​៖ គ្រញូង