ស្រុក​មោងឫស្សី​ក្នុង​មួយ​ព្រឹក​ចោរ​កាច់ក​លួច​យក​ម៉ូតូ​២​គ្រឿង​ដោយ​សុវត្ថិភាព​

977
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ម៉ោង​៦​និង​៥០​នាទី និង​ម៉ោង​៧​និង​២0​នាទី​ព្រឹក នា​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​តា​លាស់ ភូមិ​ចុង​ប្រឡាយ ឃុំ​តា​លាស់ ស្រុក​មោងឫស្សី និង​នៅ​ចំណុច​ផ្សារ​កូន​ខ្លុង​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លួច​កាច់​សោក​យក​អស់​ម៉ូតូ​២​គ្រឿង ដោយ​សុវត្ថិភាព​។​

​លោក ម៉ៅ ហ៊ត់ មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា ករណី​កាច់​សោក​យក​ម៉ូតូ​លើក​ទី​១ កើតឡើង​នៅ​ម៉ោង​៦​និង​៥0​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្សារ​តា​លាស់ មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចូល​កាច់​សោក​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1AA 4344 ជា​របស់​ឈ្មោះ ជា នឹ​ប ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​តា​លាស់ ខណៈពេលដែល​ម្ចាស់​ទុក​ម៉ូតូ​មិន​ផ្ញើ​គេ​រួច​ចូល​ទិញ​ម្ហូប​ក្នុង​ផ្សារ​។​

​ប្រភព​បន្តថា ករណី​លើក​ទី​២ នៅ​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែ​ក្កដា​២០១៨ នៅ​ចំណុច​ផ្សារ​កូន​ខ្លុង មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​កាច់​សោក​យក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង ៧៦៨៦ ជា​របស់​ឈ្មោះ ជឿន សុផល ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ខណៈពេល​ម្ចាស់​ចាក់សោ ក​ទុក​ម៉ូតូ​មិន​ផ្ញើ​គេ​ចូល​ផ្សា​រទិញ​ម្ហូប មួយ​ភ្លែត​ពេលចេញ​មកវិញ​ស្រាប់តែ​បាត់​តែម្តង​។​

​ករណី​ខាងលើ កម្លាំង​សមត្ថកិច្ច​ទាំង​ប៉ូលិស និង​ប៉េអឹម កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​