ស្រុក​រមាសហែកៈ​ចាប់​ប្រមូល​ផល​ដំឡូង​មី​ជិត​៤.០០០​ហិកតា ក្នុងពេលមាន​ទីផ្សារល្អ​

752
ចែករម្លែក

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ពលរដ្ឋ​ម្ចាស់​ចម្ការ​នៅ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​មាន​ក្តីសប្បាយ​រីករាយ​យ៉ាង ខ្លាំង​ពីព្រោះ​ដំឡូង​មី​របស់​ពួកគាត់​មាន​ទីផ្សារ​និង​តម្លៃ​បាន​ថ្លៃ​ជាង​ឆ្នាំមុនៗ​។​ដំណាំ​ដំឡូង​មី​ដែល​ពលរដ្ឋ​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ជិត​៤០០០​ហិកតា​ក្នុងស្រុក​រមាសហែក​ត្រូវបាន​លក់​នាំចេញ​ទៅកាន់​ទីផ្សារ​(​ពោល​លក់បាន​ទាំង​សើម​)​។​

ស្រុក​រមាសហែកៈ​ចាប់​ប្រមូល​ផល​ដំឡូង​មី​ជិត​៤០០០​ហិកតា ក្នុងពេលមាន​ទីផ្សារល្អ​

​លោក​ប៉ែន​សា​ម៉េ​ត​ជា​កសិករ​ដាំដំឡូង​មី​នៅ​ឃុំ​ដូង​ស្រុក​រមាសហែក​បាន​ឲ្យ​ដឹងថា​ដំឡូង​មី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​មិនសូវមាន​ទីផ្សារ​នោះទេ​។​គឺ​ខាត​រហូត​ដោយ​មួយ​គីឡូ​លក់​ចេញ​បានតែ​តម្លៃ​១០០​រៀល​ទៅ​១៥០​រៀល​តែ ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​កម្លាំងចិត្ត​ក្នុងការ​បង្កបង្កើនផល​ដំណាំ​មួយ​នេះ​ទេ​។​


​លោក​បន្តទៀតថា​រហូត​មក​បច្ចុប្បន្ន​ដោយមាន​ការគិតគូរ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ជួយ​រក​ទីផ្សារ​នាំចេញ​ដំឡូង​មី​ហើយ​បាន​តម្លៃ​ថ្លៃ​គួរសម​គឺ​លក់បាន​មួយ​គីឡូ​ចាប់ពី​៣៥០​រៀល​ទៅ​៤០០​រៀល​។​ប្រការនេះ​ធ្វើ​ឲ្យ​ពួកគាត់​មាន​កម្លាំង​ចិត្តនឹង​បន្ត​ការដាំដុះ​លើ​ដំណាំ​ដំឡូង​មី​បន្តទៀត​ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​។​

​លោក​ប៉ែន​សា​ម៉េ​ត​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​រក​ទីផ្សារ​ទិញ​នូវ​កសិផល​របស់​ពួកគាត់​និង​សូម​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​បន្ថែមទៀត​មិន​ថា​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​ក៏ដោយ​ជា ពិសេស​គី​រោងចក្រ​សហគ្រាស​ដែល​ទទួល​ទិញ​ដំឡូង​មី​។​

​លោក​ចាប​ណុល​អភិបាលរង​ស្រុក​រមាសហែក​បាន​ឲ្យ​ដឹងថា​នៅលើ​ផ្ទៃដី​៣៣៧៩​ហិកតា​ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​ដុះ​ដំឡូង​មី​ហើយ​នាពេល​បច្ចុប្បន្ន​គឺមាន​ទីផ្សារ​លក់​ចេញ​បាន​តម្លៃ​ថ្លៃ​គួរសម​ដែល​ប្រជាកសិករ​ទទួល យកបាន​។​គឺ​ខុសពី​ឆ្នាំមុនៗ​ដែលមាន​តម្លៃ​ទាប​ធ្វើ​ឲ្យ​កសិករ​ជា​អ្នក​បង្កបង្កើនផល​ខាតបង់​ស្នើ​គ្មាន​ទីផ្សារ​ទិញ​ផង​។​

​លោក​អភិបាលរង​ស្រុក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវខិតខំ​បន្តការងារ​បង្កបង្កើន​ផល​បន្ថែម ទៀត​ព្រោះ​រដូវវស្សា​ចូលមក​ដល់​ហើយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាពិសេស​នូវពេល​មេឃ​ភ្លៀង​មាន​រន្ទះ​ខ្យល់​កន្ត្រាក់​ជាដើម​ត្រូវ​រក​ទីទួល​សុវត្ថិភាព​៕​សរន​

#