ស្រុក​រវៀង​អបអរសាទរ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៤១​ទិវា​កំណើត​រណៈ​សិ​រ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​

215
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​អបអរសាទរ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៤១​ទិវា​កំណើត​រណៈ​សិ​រ្សសាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​២​ធ្នូ​១៩៧៨,២​ធ្នូ​២០១៩​ក្រោម​អធិបតីភាព​លោក​ជា​សែ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​ជាមួយ​នោះ​មានការ​ចូលរួម​ពី​សំណាក់​លោក​,​លោកស្រី​មន្ត្រីរាជការ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១២​ឃុំ​ក្នុងស្រុក​រវៀង​ជាច្រើន​។​

​លោក​ហោ​ប៊ុនហួ​ប្រធាន​គណៈកម្មាការ​បក្ស​ស្រុក​បានឱ្យដឹងថា​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​មកដល់​សព្វថ្ងៃ​រួមទាំង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​រស់រានមានជីវិត​ក៏ដោយ​សារ​មាន​ថ្ងៃកំណើត​រណៈ​សិ​រ្សសាមគ្គី​អភិវឌ្ឍន៍​២​ធ្នូ​នឹង​ថ្ងៃ​៧​មករា​ផងដែរ​។​ទោះបី​អស់​រយៈពេល​៤១​ឆ្នាំ​កន្លងផុត​ទៅហើយ​ក្តី​យើងទាំងអស់គ្នា​ពិតជា​មិនអាច​បំភ្លេចបាន​នូវ​អតិ​តៈ​កាល​ដ៏​ខ្មៅ​ង​ងិ​ត​ដែល​ពោ​ពេញ​ទៅដោយ​ទុក​វេទនា​។​ការឈឺចាប់​ខ្លោចផ្សា​និរាស​ព្រាត់ប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​ដែល​នេះ​កម្ពុជា​កំពង់​មានការ​ភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​ពិសេស​នៅ​ខេត្តព្រះវិហារ​។​

​លោក​ជា​សែ​បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសេស​ប្រជាពលរដ្ឋនៅក្នុង​ខេត្តព្រះវិហារ​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព​អោយបាន​គង់​វង់​យូ​អ​ង្វេ​ង​ត​ទៅមុខទៀត​ដែល​សុខសន្តិភាព​នេះ​កម្ពុជា​រកបាន​មក​ដោយ​លំបាក​បំផុត​។​លោក​បានឱ្យដឹងថា​ប្រទេសជាតិ​យើង​កំពង់មាន​ការអភិវឌ្ឍ​ន៍​បោះ​ជំ​ហ៊ាន​ទៅមុខ​យ៉ាង​លឿន​ក៏ដោយ​សា​មាន​ថ្នាក់ដឹកនាំ​ប្រកបទៅដោយ​ប្រាជ្ញា​វៀងវៃ​ពិសេស​សម្តេច​អ​គ្គៈ​មហាសេនា​ប​តិ​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/​