ស្រូវ​កសិករ​ជាង​២០០​ហិកតា​នៅ​ស្រុក​បាភ្នំ កំពុង​ត្រូវបាន​ជួយសង្គ្រោះ​

668
ចែករម្លែក

​ដោយៈ​ចាន់ ថន​/​ព្រៃវែងៈ​ដោយ​ឃើញ​ពី​ភាពរាំងស្ងួត​និង​កង្វះ​ទឹក​ស្រោច​ស្រ​ព្វ​ដំណាំ ស្រូវ​របស់ កសិករ នៅ​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។​ទើប​លោក ម៉ី លី​ហួត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​ដំណើរ​ដោយ​លោក រស់ រិទ្ធី អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង បាន​ចុះ​ពិនិត្យ​និង​ដាក់​ម៉ាស៊ីន បូមទឹក​សង្គ្រោះ​ស្រូវវស្សា របស់​កសិករ​បាន​ចំនួន ២០៥ ហិកតា នៅក្នុង​ឃុំ​រោងដំរី ស្រុក​បាភ្នំ​ខេត្តព្រៃវែង នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។​

​បើតាម​ការបញ្ជាក់​ពី​លោក​ឈុន​ពុទ្ធ​គន់​មេឃុំ​ជើងភ្នំ​បាន​ប្រាប់​ឲ្យ​ដឹងថា​ការអន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​នៅក្នុង​ឃុំ​រោងដំរី​នេះ​គឺ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​៦៥​សេះ​ចំនួន​១​គ្រឿង​ដោយ​យក​ប្រភពទឹក​ពី​ប្រឡាយ​មេ​ភ្ជាប់​ពី​បឹង​ស្នេហ៍​។​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​កសិករ​ដែល​កំពុង​ខ្វះ​ទឹក​ស្រោច​ស្រ​ព្វ​បាន​ប្រមាណ​ជា​២០៥​ហិកតា បើ​បូក​រួមទាំង​ស្រូវ​នៅ ភូមិ​ស្វាយ​សាមសិប ទៀត​គឺ​ជាង​២៥០​ហិកតា​។

​លោក​បញ្ជាក់ថា​នៅក្នុង​ឃុំ​របស់លោក​មិនទាន់មាន​ស្រូវ​ខូចខាត​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​ព្រោះ​មាន​ម៉ាស៊ីនបូមទឹក​ដាក់​ជាប្រចាំ​។​ចំណែក​ពលរដ្ឋ​នៅ​ឃុំ​ជើងភ្នំ ដែលមាន​ដី​កំពុង​បង្កបង្កើន​ស្រូវ នៅ​ម្ដុំ​ម៉ាស៊ីនបូមទឹក ខាងលើ​។ នឹង​អាច​យោង​ទឹក​មក​ដាក់ចូល​ស្រែ​បាន​នោះ គឺមាន​ក្ដីសប្បាយ​រីករាយ​ព្រោះថា​ស្រូវ​របស់គាត់ ដែល​កំពុង​ត្រូវការ​ទឹក​និង​ស្វិត​ជា​បណ្ដើរ​ហើយ​នោះ​បែរជា​មានសង្ឃឹម​ឡើងវិញ​។​បន្ទាប់ពី​មាន​ម៉ាស៊ីនបូមទឹក​ពី​ក្រសួង ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ពួកគាត់​៕S/