ស្រៀវ​ណាស់​! ទារក​វារ​ទៅ​កណ្តាល​ថ្នល់​គ្មាន​អ្នកណា​ដឹង ប៊ិះ​ត្រូវ​ឡាន​កិន​ស្លាប់​

132

​កាលពីពេល​ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បុរស​ជនជាតិ​ថៃ ម្នាក់​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ទាក់ទាញ​ការ​​ចាប់​អា​ម្មណ៍​យ៉ាងខ្លាំង អមដោយ​ការ​ខម​មិន​បញ្ចេញយោបល់​ជា​ហូរហែ​។

​រូបថត​នោះ​បង្ហាញ​ពី​ទារក​ម្នាក់​វារ​ទៅ​កណ្តាល​ថ្នល់ ហើយ​ប៊ិះ​នឹងត្រូវ​ឡាន​កិន​ស្លាប់​។ ការ​បង្ហោះ​នេះ​ត្រូវបាន​បណ្តា​អ្នក​និយម​ប្រើប្រាស់​​អ៊ិន​ធឺ​ណិ​ត​ចែករំលែក​តៗ​គ្នា​ដល់​ទៅ ៧.៥០០ ដង​ក្នុងពេល​ដ៏​ខ្លី​។​

​គ្រូបង្រៀន​ម្នាក់​ឈ្មោះ គីត​ទី​ថន ចា​ឌែ​ង (Kittithorn Jadaeng) និយាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា គាត់​បាន​ប្រទះឃើញ​ទារក​នេះ នៅពេល​គាត់​ទៅជិត​ដល់​ចំណុច​ផ្លូវ​កោង​មួយ​នៅ​ខេត្ត​យូ​ថៃ ថា​នី (Uthai Thani) ប្រទេស​ថៃ​ពេល​គាត់​កំពុងធ្វើដំណើរ​ទៅ​ត្រួតពិនិត្យ​​មើល​ការប្រឡង​នៅ​សាលា Banmai Klong-angwa ក្នុងស្រុក​បាន រ៉ៃ (Ban Rai)​។​

​គាត់​និយាយទៀតថា ម្តាយ​របស់​ទារក​នេះ​មិនដឹង​ជា​ទៅណា​ទេ ចំណែកឯ​ឪពុក​កំពុង​ដេកលក់​នៅផ្ទះ​ទើបបានជា​ក្មេង​នេះ​វារ​ទៅ​កណ្តាល​​ថ្នល់​ដោយ​គ្មាន​អ្នកណា​ដឹង​បែបនេះ​។

​លោកគ្រូ​ដែល​បាន​ជួយ​យក​ក្មេង​នេះ​ចេញពី​ថ្នល់​រូបនេះ​និយាយថា “​ទារក​នេះ​ស្ទើរតែ​វារ​ទៅដល់​កណ្តាល​ថ្នល់​ទៅហើយ​ហើយ​បើ​មាន​ឡាន​​លឿន​បើក​កាត់​នៅពេលនោះ ខ្ញុំ​មិន​ហ៊ាន​ស្រ​ម៉ៃ​ថា​នឹងមាន​អ្វី​កើតឡើង​ទេ​”៕ ដោយ​៖​ខុម​/sn