ស្រៀវ​ណាស់ ចង្កឹះ​ទម្លុះ​លលាដ៍ក្បាល​​ពេល​ដួល​ជង់​ពីលើ​

177
ចែករម្លែក
  • 49
    Shares

​ដេញ​ពីក្រោយ​ក្មេង​ពេល​អាហារ ជា​រូបភាព​ធម្មតា​នៅក្នុង​ផ្ទះ​របស់​អ្នក តែបើ​បានឃើញ​រូបភាព​នេះ​អ្នក​ពិត​ជាង​លែង​ចង់​និង​ចង់​អោយ​វា​អង្គុយ​ស្ងៀម​នៅ​តុ​។​

​ក្មេងស្រី​អាយុ​៣​ឆ្នាំ​នៅ​ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន បាន​រត់​ជុំវិញ​បន្ទប់​ពេល​ទទួលទាន​អាហារ​ជាមួយ​គ្រួសារ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​១១​មេសា នៅពេល​នាង​ដួល​លើ​ចង្កឹះ​កាន់​នៅ​នឹង​​ដៃ បណ្តាល​អោយ​ជង់​ធ្លុះ​លលាដ៍​។​

​វា​ធ្លាយ​ពី​មាត់​ចូល​ដល់​លលាដ៍​។​

​ប្រឈម​នឹង​ទិដ្ឋភាព​គួរអោយខ្លាច​នេះ​ឪពុកម្តាយ​ក្មេង​បាន​រួសរាន់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​តូច​មួយ​នៅ​ជិត​ផ្ទះ​។​វា​លិច​ជ្រៅ​រហូត​ជិត​ក​ខាងក្រោយ​ដែល​ទាមទារ​ការវះកាត់​។​ពួក​​គ្រូពេទ្យ​បាន​ប្រាប់​គ្រួសារ​នេះ​អោយ​នាំ​កូន​ទៅ​មន្ទីរពេទ្យ ស៊ាំ​ង​យ៉ា នៃ​សកល​វិទ្យាល័យ​Central South University​។​

​ការស្គែន​បង្ហាញថា ចង្កឹះ​ប្រវែង​១០​សង់ទីម៉ែត្រ​ជាប់​នៅ​ក្បាល​របស់​ក្មេង ដោយ​ខុស​ខួរក្បាល​និង​ឆ្អឹង​ក​តែ​បន្តិច​។​

​ការវះកាត់​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​និង​បញ្ហា​ច្រើន តែ​ពួក​វេជ្ជបណ្ឌិត​ត្រូវតែ​ប្រថុយ​។​ទីបំផុតចង្កឹះ​ត្រូវបាន​ដក​ចេញ​ដោយ​ជោគជ័យ​និង​ក្មេងស្រី​ឥឡូវ​ស្ថិតក្នុង​ស្ថានភាព​នឹងន​រ​៕ដោយ៖វាសនា