ស្រែកយំ​បោក​ខ្លួន​ដូច​អក ស្តាយ​លុយ​ជាង​១.០០០​ដុល្លារ​

833
ចែករម្លែក
  • 1
    Share

(​ភ្នំពេញ​)៖​ស្ត្រី​ជា​អ្នកលក់​បន្លែ ត្រី សាច់​ម្នាក់ បាន​ដេក​ធាក់​ននៀល​ដី​ស្រែក​ទ្រហោយំ សោកស្តាយ​លុយ ជាង​១.០០០​ដុល្លារ​នៅក្នុង​កាបូប​​ដែល​ត្រូវ​ចោរឆក់​យកទៅ​បាត់​កាលពី​វេលា​ម៉ោងជាង ៥​ទៀបភ្លឺ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​គ​ផ្លូវ​ព្រះ​​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​

​ស្ត្រី​ជា​ជនរងគ្រោះ​មាន​វ័យ​ជាង​៤០​ឆ្នាំ មិនបាន​ប្រាប់​ឈ្មោះ​ឱ្យដឹង​នោះទេ ជា​អ្នកលក់​បន្លែ ត្រី សាច់​នៅ​ផ្សារ​ស្ទឹងមានជ័យ​។​គាត់​បាន​ប្រាប់ថា​នៅក្នុង​កាបូប ដែល​ចោរ​ឆក់យក​ទៅនោះ មាន​លុយ​ចំនួន​៨០០​ដុល្លារ និង​ជាង​មួយ​លាន​រៀល ព្រមទាំង​ទូរស័ព្ទ​មួយគ្រឿង​ផងដែរ​ផង​។​

​ស្ត្រី​រងគ្រោះ​ចេញពីផ្ទះ​នៅ​ស្ទឹងមានជ័យ​ទៅ​ផ្សារ​ដើម​គរ ដើម្បី​ទិញ​បន្លែ ត្រី​សាច់​យកទៅលក់​ដូច​សព្វដង​។​ពេល​ជិះ​ម៉ូតូ​មកដល់ ផ្សារ​ដើម​គ មិនទាន់បាន​ទិញ​អ្វី​ផង ម៉ូតូ​របស់គាត់​អស់​សាំង រួច​ទុក​ម៉ូតូ​ចោល ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​សាំង​ដប​មកចាក់​ម៉ូតូ​។​ពេល​ទាញ​លុយ​ពី​ក្នុងកា​បូ​ប​ស្ពាយ​ឱ្យ​ថ្លៃ​សាំង​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មក​អែប​ល្បែ​រ​ឆក់យក​កាបូប​លុយ​គេចខ្លួន​ទៅ​បាត់​។​គាត់​មិនបាន​ទៅ​ប្តឹង​ប៉ូលិស​ទេ​៕ដោយ៖កាម៉ាច

​ស្ត្រី​លក់​បន្លែ​ស្រែកយំ​បោក​ខ្លួន​បន្ទាប់ពី​ចោរឆក់​យកលុយ​អស់​ជាង​១.០០០​ដុល្លារ​។​(​រូបៈកា​ម៉ាច​)​