ស្រែប្រាំង​ប្រជាកសិករ​ជិត​១​ពាន់​ហិតា​ទទួល​ការលិចលង់​ដោយសារ​ឥ​ទ្ធិ​ពល​ទឹកភ្លៀង​ក្រុង​ក្រចេះ

385
ចែករម្លែក

​ដោយ:​សេង​ឃួន​/តក្រចេះ​ ៖ ​ស្រែប្រាំង​របស់​កសិករ​មាន​ចំនួន​ជិត​១​ពាន់​ហិតា​កំពុង​ទទួលរង​ការលិចលង់​និង​ឈានទៅ​រង​ការខូចខាត​ទាំងស្រុង​ប្រសិនបើ សភាព​លិចលង់​នេះ​នៅតែ​បន្ត​អូសបន្លាយ​រយះពេល​យូរ ដោយ​មិនមាន​ការជួយ​សង្គ្រោះ​ទាន់ពេលវេលា​ទេនោះ ​ស្ថិតក្នុង​សង្កាត់​រកា​កណ្តាល ​ក្រុង​ក្រចេះ ​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨​នេះ​។​

លោក ហេង រ័ត្ន​ម៉ូ​លីដា​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​ប្រាប់​ឲ្យដឹងថា ការលិចលង់​ដែលមាន​ទំហំធំធេង គួរឲ្យ​សោកស្តាយ​របស់​ប្រជាកសិករ​ខាងលើនេះ គឺ​ក្រោយ​ពេលដែល​ខេត្តក្រចេះ​ទាំងមូល​បាន​ទទួល​នូវ​ឥ​ទ្ឋិ​ពល​ព្យុះ​USAGA បង្ករ​អោយមាន​ភ្លៀង​ធ្លាក់​ចំនួន​ពីថ្ងៃ​ជាប់ៗ ជាហេតុ​ធ្វើអោយមាន​ទឹកជំនន់​កើត​ឡើង​ដោយ​កន្លែង​ខ្លះ​ការលិចលង់​មាន​ជម្រៅ​រហូតដល់​ពីមួយ​ម៉ែត្រ​ទៅ​ពីរ​ម៉ែត្រ​ក៏មាន​។​

​ពលរដ្ឋ​ដែល​បង្កបង្កើនផល​ស្រូវប្រាំង បាន​ជម្រុញឲ្យ​អាជ្ញាធរ​ក្រុង ចុះ​រុះរើ​ចោល ឧប្បករណ៍​ចាប់​ត្រី​ជាច្រើន​ប្រភេទ ដែល​ដាក់​បិទ​ផ្លូវទឹក​នៅតាម បឹង ព្រែក និង​អូរ​នានា ដើម្បី​រំដោះ​ទឹកភ្លៀង​ឱ្យ​ហូរ​ចេញ​បាន​ឆាប់រហ័ស​។​
​ចំណែក​អាជ្ញាធរ​ក្រុង​ក្រចេះ​បាន​លើកឡើងថា ក្រោយពី​ជំនន់​ទឹកភ្លៀង ដែល​កើតចេញពី​ចំហាយ​ភ្យុះ​បាន​បង្អុរ​ធ្លាក់​រយៈ ពេល​២​យប់​បាន​បង្ក​ការ​ជន​លិច​យ៉ាងធ្ងន់ធ្ងរ ស្ទើរ​គ្រប់​ទីកន្លែង ក្នុងភូមិ​សាស្ត្រ​ក្រុង​ក្រចេះ ។​

​លោក ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​បន្តទៀតថា លោក​បាន​ចាត់ឲ្យ​មន្ត្រី​របស់លោក​ចុះទៅ​សហការ​ជាមួយ​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ ចុះទៅ​រុះ​រើ បទ​ល្មើ​ស​នេសាទ​ដូចជា ធ្នួ​ស និង​របាំង​ស្បៃ​មុង​នៅតាម​បណ្ដា​ព្រែក​នានា ដែលជា​ហេតុ​បណ្ដាល​ឲ្យ​ស្ទះ​ទឹក​ហូរ​ចូលក្នុង​ទន្លេ​មិនលឿន នេះ​ជា​គ្រោះធម្មជាតិ​ដែល​ខេត្តក្រចេះ​ទទួលរង​នៅ​ឥទ្ធិពល​ព្យុះ​(USAGA) ​ហើ​យ​មិនមាន​វិធី​ទប់ស្កាត់​ទេ បើទោះបីជា​យក​ម៉ា​ស៊ីន​បូមទឹក​ចេញ ​ក៏​មិន​កើ​ត​ដែរ មានតែ​រុះ​រើ បទ​ល្មើ​ស​នេសាទ​តាម​បណ្ដា​ព្រែក​នានា ដើ​ម្បី​ឲ្យ​ទឹក ហូរ​បាន​លឿន អាច​៥​ទៅ​៦​ថ្ងៃ​ទៀត​ទឹក​និង​ហូរ​ស្រក​ផុត ហើយ​ស្រូវ​របស់​ពលរដ្ឋ ដែល​ព្រោះ​ចាប់​២០​ថ្ងៃ​ឡើង​ទៅ ស្រូវ​ដុះ​បាន​វែង​មិន​ទទួលរង​ការខូចខាត​ប៉ុន្មាន​នោះទេ តែ​បើ​ស្រូវ​ទេ ​តែ​ព្រោះ​បាន​ត្រឹម​១០​ថ្ងៃ​នឹង​ទទួល​ការរង​ខូចខាត​៕B/