ស្រោមអនាម័យ​ឆ្លាត​តម្លៃ​ជាង ៨០ ដុល្លារ អាច​វាយតម្លៃ​សមត្ថភាព​រួមភេទ និង​ប្រាប់ថា​អ្នកមាន​ជំងឺ​កា​មេរោគ​ឬ​អត់​ថែមទៀត​!

755

​ក្រុម​អ្នក​ផលិត​ស្រោមអនាម័យ​ឆ្លាត​វៃ​ដំបូង​គេ​របស់​ពិភពលោក​ទីបំផុត​បានបង្ហាញ​ឧបករណ៍​ថ្មី​មួយ​ដែលមាន​សមត្ថភាព​ក្នុងការ​រកឃើញ​ជំងឺ​កាមរោគ វាយតម្លៃ​សមត្ថភាព​រួមភេទ និង​ថែមទាំង​អាច​គណនា​កាល់​ឡូរី ដែល​អ្នក​បាន​ដុត​ក្នុងពេល​រួមភេទ​ទៀតផង​។​

​ស្រោមអនាម័យ​ឈ្មោះ i.Con Smart Condom តម្លៃ​ជាង ៨០ ដុល្លារ​នេះ​មិនមែនជា​ស្រោមអនាម័យ​ចំ​តួ​នោះទេ ផ្ទុយទៅវិញ​រូបភាព​ទាំងនេះ​បានបង្ហាញ​ថា វា​ជា​ឧបករណ៍​រាង​មូល​អាច​ពាក់បាន ដែល​ស្រដៀង​ទៅនឹង​ឧបករណ៍​សិច​ដ៏​ពេញនិយម​មួយ ដែល​គេ​យកទៅ​ពាក់​នៅ​គល់​លិង្គ​។​

​ខណៈពេលដែល​វា​មាន​អត្ថប្រយោជន៍​សក្តានុពល ឧបករណ៍​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​នេះ​បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ថា វា​អាច​ត្រូវបាន​ប្រើ​ដើម្បី​ឈ្លបយកការណ៍​លើ​ការរួម​ភេទ​របស់​មនុស្ស​។​

​ឧបករណ៍ i.Con នេះ​អាច​ប្រើ​ជាមួយនឹង​ស្រោមអនាម័យ​ពិតប្រាកដ​។​

​យោងតាម​ក្រុមហ៊ុន British Condoms ឧបករណ៍​នេះ​មាន​ទម្ងន់​ស្រាល​និង​ធន់​នឹង​ទឹក ហើយ​ជាមួយនឹង​សមត្ថភាព​បន្ទះ​ឈី​ប​ខ្នាត​ល្អិត​និង​ប្ល៊ូ​ធូ​ស (Bluetooth) បំពាក់​នៅ​ខាងក្នុង វា​អាច​ផ្តល់នូវ​ស្ថិតិ​ជាច្រើន​ដើម្បី​ជួយ​លើកកម្ពស់​ជីវិត​ផ្លូវភេទ​របស់​មនុស្ស​។​

​ស្រោមអនាម័យ​ឆ្លាត​នេះ​អាច​វាស់វែង​រយៈពេល ល្បឿន និង​រង្វង់​ទំហំ​លិង្គ​។​

​ឧបករណ៍​នេះ​ក៏​អាច​កត់ត្រា​បរិមាណ​នៃ​កាឡូរី​ដែល​បាន​ដុត ក្បាច់​រួមភេទ​ផ្សេងៗ​គ្នា និង អាច​រកឃើញ​ជំងឺ​កាមរោគ​ស្វាយ​និង​ប្រមេះ​ផងដែរ​។​

​រាល់​ព័ត៌មាន​ទាំងអស់​នឹងត្រូវ​បានរ​ក្សា​ទុកជា​អនាមិក ប៉ុន្តែ​អ្នកប្រើប្រាស់​មាន​ជម្រើស​ដើម្បី​ចែករំលែក​ទិន្នន័យ​ថ្មីៗ​របស់​ពួកគេ​ជាមួយ​មិត្តភក្តិ​ឬ​នៅលើ​ពិភពលោក​។​

​ក្រុមហ៊ុន​នេះ​បាន​អះអាងថា មនុស្ស ៩០.០០០ នាក់​បាន​បញ្ជា​ទិញ​ផលិតផល​នេះ​រួចហើយ​នៅក្នុង​ឆ្នាំនេះ​ក្នុងតម្លៃ ៨០,៩៩ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ស្រោមអនាម័យ​ឆ្លាត​ឈ្មោះថា i.Con Smart Condom