ស្រោមអនាម័យ​ប្រើ​រហូត​គ្រប់ពេល​រួមភេទ ចុះ​ហេតុ​អី​នៅតែមាន​ផ្ទៃពោះ និង​ឆ្លង​រោគ​ទៀត​?

4937
ចែករម្លែក

មុននឹង​ឆ្លើយ​សំណួរ​នេះ ខ្ញុំ​សូម​ឲ្យ​យល់ថា នេះ​ដោយសារតែ​អ្នក​ប្រើ​ស្រោមអនាម័យ​មិនបាន​ត្រឹមត្រូវ ឬ​ប្រើ​ខុស​។ ស្រោមអនាម័យ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធី​ពន្យា​កំណើត និង​ការពារ​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​ដ៏​ល្អ​បំផុត ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​បាន​លុះត្រាតែ​វា​ត្រូវបាន​ប្រើប្រាស់​ត្រឹមត្រូវ និង​មិន​មានការ​រហែក​ក្នុងពេល​ប្រើ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល អ្នក​ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​រួមភេទ​ហេតុ តែ​នៅតែ​បណ្តាល​ឲ្យ​ឆ្លង​រោគ ឬ​មាន​ផ្ទៃពោះ​ទៀត​។​

​អ្នកប្រើប្រាស់​ទឹករំអិល​ខុស​
​ការប្រើប្រាស់​ទឹករំអិល​ដែលមាន​ជាតិ​ប្រេង បន្ថែម​លើ​ស្រោមអនាម័យ វា​អាច​នឹងធ្វើ​ឲ្យ​ប្រសិទ្ធភាព​របស់​ជាតិ​ជ័រ​របស់​ស្រោមអនាម័យ​ចុះខ្សោយ និង​រហែ​កបាន​។​

ទុក​ស្រោមអនាម័យ​នៅ​កន្លែង​ក្តៅ​
​ចូរ​ប្រាកដថា អ្នក​មិនបាន​ទុក​ស្រោមអនាម័យ​នៅ​កន្លែង​ដែលមាន​អាកាសធាតុ​ក្តៅ​ទេ ជាពិសេស​ក្នុងការ​បូ​ប​លុយ ព្រោះ​ភាព​ក្តៅ​នឹង​បំផ្លាញ​ជ័រ​របស់​ស្រោមអនាម័យ​បាន​។ ចូរ​ទុក​វា​នៅក្នុង​ទូរ​ដាក់​ថ្នាំ​ធម្មតា​វិញ​ទៅ​។​

​ប្រើ​ស្រោមអនាម័យ​ដែល​មិនត្រូវ​នឹង​ទំហំ​លិង្គ​
​បើសិនជា​អ្នក​ប្រើ​ស្រោមអនាម័យ​ដែល​តូច​ពេក ឬ​ធំ​ពេក វា​ពិតជា​ងាយ​នឹង​របូត​ចេញ​ណាស់ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​សាកល្បង​ស្រោមអនាម័យ​ដែលមាន​ទំហំ​ខុសៗ​គ្នា​រួច ហើយ​ជ្រើសរើស​មួយ​ប្រភេទ​ដែល​មិន​តឹង​ពេក ឬ​រលង់​ពេក​។​

​ស្រោមអនាម័យ​ហួស​កាលបរិច្ឆេទ​
​បើសិនជា​អ្នក​ប្រើ​ស្រោមអនាម័យ​ដែល​ហួស​កាលបរិច្ឆេទ វា​នឹង​មិនមាន​ប្រសិទ្ធភាព​ការពារ​អ្នក​ពី​ជំងឺ​គា​ម​រោគ ឬ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ឡើយ​។ ដូច្នេះ​មុននឹង​អ្នកសម្រេចចិត្ត​ហែក​ស្រោមអនាម័យ​ប្រើ ចូរ​ពិនិត្យ​ទៅលើ​កាលបរិច្ឆេទ​របស់​វា​ផង​។​

​ខាង​ស្រី​មាន​សាច់ដុំ​ទ្វារមាស​តឹង​
​ស្ត្រី​ខ្លះ​មាន​សាច់ដុំ​ទ្វារមាស​តឹង ដែល​វា​ក៏​អាច​បណ្តាល​ឲ្យ​ស្រោមអនាម័យ​រហែក​បានដែ​រ​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​តែងតែ​ប្រើ​ទឹករំអិល​ជំនួយ​ជានិច្ច​គ្រប់ពេល​ជួប​ករណីបែបនេះ​៕ ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន / http://www.health.com.kh​