ស្រោមអនាម័យ និង​សម្ភារៈ​បន្ទប់ទឹក​របស់​សណ្ឋាគារ​អណ្ដែត​ពេញ​ប្រឡាយ នៅ​ក្រុង​បាងកក

717
ចែករម្លែក

រដ្ឋបាល​ក្រុង​បាងកក ប្រទេស​ថៃ បាន​ព្រមាន និង​ផាកពិន័យ​សណ្ឋាគារ​មួយ​ដែលមាន ១៣០ បន្ទប់​នៅ​តំបន់​ចា​រ៉ា​ន់​សានី​ត​វង់​សេ (Charansanitwongse) សង្កាត់​យ៉ៃ (Yai) ក្រុង​បាងកក ជា​ប្រាក់​ចំនួន ១០.០០០ បាត (៤៣៧ ដុល្លារ​) ចំពោះ​ការ​ចោល​ស្រោម អនាម័យ និង​សម្ភារៈ​បន្ទប់ទឹក​ពាសវាល​ពាសកាល​។
​ ​
​ពលរដ្ឋ​បាន​ប្រទះឃើញ​សំណល់​ទាំងនេះ ដែលមាន​ឈ្មោះ​សណ្ឋាគារ​ខាងលើ​អណ្ដែត ត្រៀបត្រា​ពេញ​ប្រឡាយ​មួយ​ធ្វើឱ្យ​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​អ៊ិន​ធឺ​ណិ​តប​ង្ហោះ​ចែក រំលែក​តៗ​គ្នា​ព្រោងព្រាត​និង​សម្ដែង​ការ​ខ្ពើមរអើម​យ៉ាងខ្លាំង​។
​ ​
ជា​វិធានការ​មន្ត្រី​ក្រុង​បាន​ប្រមូល​សំរាម​ទាំងនេះ​ចេញ​អស់ពី​ប្រឡាយ​ត្រឹម​ពេល​ពាក់​កណ្ដាលយប់​ថ្ងៃអាទិត្យ ទី​១៦ ខែមិថុនា ហើយ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ក៏បាន​ចេញមុខ សុំទោស​ចំពោះ​អ្វីដែល​បានកើត​ឡើង ហើយ​សន្យាថា​នឹងមិន​ឱ្យ​បញ្ហា​បែបនេះ​កើត ឡើងជា​លើក​ទី​២ ឡើយ​៕ ប្រែ​សម្រួលៈ​ខុម​