ស្រ្តីឥណ្ឌាចាប់កាត់លិង្ហបុរសម្នាក់ដើម្បី«បង្រៀនមេរៀន»

716
ចែករម្លែក

ស្រ្តីឥណ្ឌាម្នាក់បានកាត់លិង្គបុរសម្នាក់ ដែលបានឈ្លបចាប់នាងមុនពេលនាំបុរសនោះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះជីវិត នេះបើតាមប៉ូលិស។

បើតាមការអះអាងរបស់ប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ទី២៧ធ្នូ ស្រ្តីរៀបការហើយអាយុ៧៤ឆ្នាំនេះនិង​បុរស២នាក់បានអន្ទងអ្នកជិតខាងខ្លួនទៅកាន់កន្លែងស្ងាត់មួយនៅជិតផ្លូវរថភ្លើងក្នុងក្រុងមុំបៃ ចាប់បុរសនោះចងទៅនឹងដើមឈើមួយមុនកាត់ប្រដាប់ភេទជននោះ។អ្នកជិតខាងអាយុ២៧ឆ្នាំនេះបានតាមសុំស្នេហ៍ពីស្រ្តីដៃដល់នេះនិងបានប្រាប់ប្តីនាងថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនាងថែមទៀត ដែលនាំអោយមានជម្លោះរវាងប្តីប្រពន្ធនេះ។

ស្រ្តីមានកូន២នេះ បន្ទាប់មកបានទៅរកបុរស២នាក់អោយជួយ។ពួកគេបានទាក់ទាញជនរងគ្រោះទៅកាន់តំបន់ឧស្សាហកម្មដុំប៊ីវលី នៅជាយក្រុងមុំបៃកាលពីថ្ងៃអង្គារហើយស្រ្តីនោះបានដឹកនាំការកាត់ប្រដាប់ភេទរបស់ជនល្មោភកាមមុនពេលនាំទៅកាន់មន្ទីរពេទ្យ។ទោះជាយ៉ាងណា ស្រ្តីដៃដល់និងជនសមគំនិតត្រូវបនាចាប់ខ្លួនដោយប៉ូលិសកាលពីថ្ងៃអង្គារ ចំពោះការសង្ស័យពីបទឃាតកម្ម។

អធិការប៉ូឡិសលោក ហ្កាចាណាន់ កាបឌុល បាននិយាយថា«យើងបានចាប់ឃាត់ខ្លួនស្រ្តីនោះនិងអ្នកសមគំនិតហើយនាងបានទទួលស្គាល់អំពើរបស់នាងថាបានកាត់លិង្គរបស់ជនល្មោភកាមដែលតែងរំខាននាងជាប្រចាំ។យើងបានរកឃើញកាំបិតនិងប្រដាប់ភេទនិងជនជនទាំងបីកំពុងនៅក្នុងប៉ុស្តិ៍ប៉ូលិស»។

សារព័ត៌មានក្នុងស្រុកបាននិយាយថា ស្រ្តីនេះបានប្រាប់ប៉ូលិសថានាងបានបង្រៀនមេរៀនមួយ។

ប្រភពប៉ូលិសបានប្រាប់សារព័ត៌មានTimes of Indiaថា បុរសឈ្មោះពូចារេ បានស្រឡាញ់ស្រ្តីមានប្តីហើយនេះ និងតែងសុំស្នេហ៍ពីនាងហើយថែមទាំងឆ្មក់ចាប់នាងទោះជានាងប្រកែកមិនស្រឡាញ់។

កាលពីឆ្នាំមុន ស្រ្តីឥណ្ឌាម្នាក់ក៏បនាកាត់លិង្គបុរសម្នាក់ ក្រោយពីបុរសនោះព្យាយាមចាប់រំលោភនាងនៅរដ្ឋកេរេឡា។

សូមបញ្ជាក់ថា ឥណ្ឌាជាប់ជាប្រទេសមានអំពើហិង្សាផ្លូវភេទខ្ពស់បំផុត ដោយជាមធ្យមមានការចាប់រំលោភជាង១០០ករណីក្នុងមួយថ្ងៃនៅឆ្នាំ២០១៦៕ដោយ:វាសនា

ស្រ្តីដៃដល់និងជនសមគំនិតត្រូវបនាចាប់ខ្លួនដោយប៉ូលិសកាលពីថ្ងៃអង្គារ ចំពោះការសង្ស័យពីបទឃាតកម្ម