ស្លាក​ប៉ាណូ នៅតាម​ចិញ្ចើមផ្លូវ​១០០៣ អាជ្ញាធរ​ដើរកាត់​ចេញ

353
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ស្លាក​ប៉ាណូឡូហ្គោ ផ្សាយ​ពាណិជ​កម្មផ្សេងៗ​ដែល អ្នកលក់ដូរតាម​ផ្ទះតាម​ហាង ដាក់​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ គ្មាន​សណ្តាប់ធ្នាប់ គ្មាន​ការអនុញាតិ​ពី​អាជ្ញាធរ ដែលមាន​នៅតាម​ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវបាន​អាជ្ញាធរ ដើរកាត់​ចេញ នា​រសៀល​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩​នេះ។​

​តាម​អាជ្ញាធរ សង្កាត់​ភ្នំពេញ​ថ្មី បាន​ឲ្យ​ដឹងថា បងប្អូន អាជីវករ អ្នកលក់ដូរ តាម​ផ្ទះ ហាងមួយចំនួន បាន​យក​ស្លាក​យីហោឡូហ្គោ របស់ខ្លួន​ទៅ​ដាក់តាម​ចិញ្ចើមផ្លូវ ដែល​បង្ក​ផលប៉ះពាល់បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ សោ​ភ័​ណ្ឌ​ភាព​ដងផ្លូវ ទើប​នៅ​រសៀល​ថ្ងៃទី​៩ ខែមេសា នេះ​អាជ្ញាធរ​សង្កាត់​ក្រោម​ការដឹកនាំ​ដោយ​លោកជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី​ចុះកាត់​ទម្លាក់ចេញ ខណៈដែល​កន្លងមកអាជ្ញាធរ បាន​ផ្សព្វផ្សាយ​និង​ជូនដំណឹងរួចហើយ មិន​ឲ្យ​មាន​ដាក់​ស្លាកយីហោអ្វីដែលមកលើចិញ្ចើមផ្លូវ សាធារណៈ។​

​តាម​ពលរដ្ឋ​លើកឡើងថា បើ​ស្លាក​ធំៗចិញ្ចើមផ្លូវ កាត់​ទទឹងផ្លូវok ព្រោះ​បង់លុយ​ជូនទៅ​អន្តរ​វិស័យខណ្ឌ ក្រុង​រួចហើយ៕​B/