ស្លាក​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ចិន​មួយ​ត្រូវបាន​ទម្លាក់​ចុះ​វិញ បន្ទាប់ពី​មាន​បាតុភាព​រិះគន់​

837
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​២១​វិច្ឆិកា​នេះ បាន​បញ្ជា​ទៅ​រដ្ឋបាល​ក្រុងព្រះសីហនុ និង​មន្ទីរ​វប្ប​ធ​ម៍​វិចិត្រសិល្បៈ​ខេត្ត ឲ្យ​ចុះ​រុះរើ​ស្លាក​ផ្សាយពាណិជ្ជកម្ម​មួយ ដែលមាន​ខ្លឹមសារ “​ទីក្រុង​កំសាន្ត​ក្វាង​ទុង​” ដែល​ដាក់​តាំងនៅ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ផ្លូវបំបែក​ចូលទៅ​វត្ត​អូរត្រេះ និង​ចូល​ទីប្រជុំជន​ក្រុងព្រះសីហនុ​។

​បទបញ្ជា​ខាងលើនេះ បាន​អនុវត្ត​ឡើង បន្ទាប់ពី​មានការ​រិះគន់ ពី​មហាជន​។​

​ភ្លាមៗ​ក្រោយ​ទទួលបាន​នូវ​បទបញ្ជា​នេះ មន្ត្រី​ក៏បាន​ចុះ​រុះរើ យក​ស្លាក​នេះ​ចេញ​វិញ​ហើយ​៕