ស្លាក​យីហោ​ហាង​អា​ប៉ូ​ឡូ​ផ្លា​ហ្សា ត្រូវបាន​សមត្ថកិច្ច​ចុះ​រុះរើ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​

337
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
ស្លាក​យីហោ​ហាង​អា​ប៉ូ​ឡូ​ផ្លា​ហ្សា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ប្រាំមួយ ប៉ែក​ខាងកើត​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​របស់​សាលាក្រុង​សៀមរាប បាន​ចុះ​ដក​ស្លាក​យីហោ​ចេញ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​និយាយថា ការចុះអនុវត្ត​ការដក កាត់ រុះរើ ស្លាក​យី​ហា និង​ស្លាក​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ស្រា​បៀរ គ្រប់​ប្រភេទ ដែល​ស្ថិតនៅតាម​ចំណី​ដងផ្លូវ សាធារណៈ គឺ​ដើម្បី​រៀបចំ​សោ​ភ័​ណ្ឌ​ភាព សណ្តាប់ធ្នាប់​អោយ​កាន់តែ​ប្រសើរ​។

​សមត្ថកិច្ច​បាន​បន្តថា ការចុះ​រុះរើ ដក និង​កាត់​ស្លាក​យី​ហា​ផ្សេងៗ​នេះ គឺ​យើង​បាន​ចាប់​អនុវត្ត​ចាប់​តាំ​ពី​ដើមខែ​មិថុនា​មក​ម្លេះ ដោយ​ចាប់ផ្តើម​ពី​ស្ពានថ្ម​ព្រះរាជដំណាក់​មក​ប៉ែក​ខាងកើត​ក្រុង​សៀមរាប​៕