ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​ធំ​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​ទម្លាក់​

632

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ស្លាក​ទី​ស្នាក់​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្ន​ពេញ ត្រូវបាន​រុះរើ​ទម្លាក់​ចេញ​ហើយ​ក្រោយ​តុលាការ​ក្រោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ញើលិខិត​មួយ​​ច្បាប់​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ ជូន​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ដើម្បី​ឲ្យ​រុះរើ​ស្លាក គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ឲ្យ​អស់ពី​ដីឡូត៍​​របស់ខ្លួន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​អង្រែ​លើ ខណ្ឌមានជ័យ​ឲ្យ​រួចរាល់​មុន​ថ្ងៃ​២២ វិច្ឆិកា​ខាងមុខនេះ ជា​កំហិត​។ បើ​មិន​អនុវត្ត​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ការរុះ​ដោយ​មិន​ទទួលខុសត្រូវ លើ​ការខូចខាត​ឡើយ​។​
​ ​
​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ស្លាក​គណបក្ស​ធំ​នៅ​ទី​ស្នាក់​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សង្កាត់​ចាក់​​អង្រែ​លើ ខណ្ឌមានជ័យ ត្រូវបាន​រុះរើ ទម្លាក់​ចេញ​ហើយ​ក្រោយ​តុលា​ការសំរេច​រំលាយចោល​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួង​​មហាផ្ទៃ​ចេញ​លិខិត​ប្រាប់​ទៅ​អាជ្ញាធរ​រាជធានី​ខេត្ត​អោយ​ណែនាំ​ម្ចាស់​ទីតាំង​រើ​ទម្លាក់ចោល​ស្លាក​យីហោ​, បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំងប្រទេស​៕​ដោយ​៖​វាសនា​