+ គ្រឿងផ្សំ
– ស្លាប់មាន់១គីឡូ
– ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
– ទឹកម្ទេស ២ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
– ម្សៅខ្ទឹម ១ស្លាបព្រាកាហ្វេ
– ម្សៅម្ទេស Paprika powder ១ស្លាបព្រាកាហ្វេ
– ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
– ប័រ ២ស្លាបព្រាបាយ
+ វិធីធ្វើ
– លាយទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកឃ្មុំ ទឹកស៊ីអ៊ីវ ម្សៅខ្ទឹម ម្សៅ Paprika ម្រេចម៉ត់ ប័រ កូរឲ្យរលាយសព្វ គ្រឿង ស្លាបមាន់លាងឲ្យស្អាតឆូតលើស្លាបទាំងសងខាង រួចយកប្រឡាក់ជាមួយគ្រឿងដែល លាយហើយឲ្យចូលសព្វសាច់ ទុកវាចោលរយៈពេល ១៥-២០នាទី រួចយកទៅចៀនឲ្យឆ្អិន រួចជាការស្រេច ៕ ប្រភព: Ying World Food