ស្លាប់មកនាក់របួសធ្ងន់ម្នាក់ដោយ​សារន្ទះបាញ់នៅស្រុកស្វាយទាប

204
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសពីរនាក់់ត្រូវបានរន្ទះបាញ់ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ ខណះមេឃកំពុងភ្លៀងស្រិចៗ បាននាំគ្នាទៅដាក់ម៉ងយកត្រី ។

ករណីរន្ទះបាញ់ដ៏កំណាចនេះ បានកើតឡើងនៅម៉ោង២០និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះ ឡើងមានបុរសពីរបាន នាំគ្នាទៅដាក់ម៉ងយកត្រី នៅចំណុចក្នុងភូមិ ឃុំកើតហេតុខាងលើ។ស្របពេលនោះមានភ្លៀងស្រិចៗស្រាប់តែមានផ្គរ រន្ទះ ផ្លេកបន្ទោលឆ្វេចឆ្វាចពេញផ្ទៃមេឃ ខណះនោះរន្ទះបាញ់ដ៏កំណាចបានប្រហារជីវិតបុរសម្នាក់ភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នៅកណ្ដាលវាលស្រែបណ្តាល ឲ្យស្លាប់ម្នាក់និងរបួសធ្ងន់១នាក់ ត្រូវបានអ្នកភូមិជួយសង្គ្រោះ ដោយបានវះទ្រូងសត្វទារកាប៉ា សម្រក់ឈាមដាក់ទ្រូងជនរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះទី១,ឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ (ស្លាប់)និង២,ឈ្មោះ ចន ធៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់)អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុ ។ មូលហេតុជនរងគ្រោះទាំងពីរនាក់ទៅដាក់ម៉ង៕B/