ស្លាប់៥នាក់​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ធ្លាក់ចូល​ទន្លេ​នៅ​ញូវយ៉ក​

968
ចែករម្លែក

​មនុស្ស ៥ នាក់​បាន​ស្លាប់ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ធ្លាក់ចូល​ទន្លេ​ខាងកើត​នៃ​ក្រុង​ញូវយ៉ក​។ នេះ​បើតាម​កាសែត​ដេលី​មែ​ល​ចុះផ្សាយ​ថ្ងៃចន្ទទី១២ មីនា​។

​ប៉ូលិស​និយាយថា មនុស្ស​ទី​៦ គឺ​អ្នកបើកបរ បាន​រំដោះ​ខ្លួនឯងបាន ហើយ​ត្រូវបាន​សង្គ្រោះ​ដោយ​វត្ថុ​អណ្តែត​ទឹក​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​។

​ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ជួល​ដើម្បី​ថតរូប​ភាព នៅពេល​វា​ធ្លាក់​ក្បែរ​ភូមិគ្រឹះ​ឈ្មោះ​ហ្គ្រេ​ស៊ី របស់​អភិបាលក្រុង​។

វីដេអូ​បង្ហោះ​លើ​ធ្វី​ត​ធឺ​បានបង្ហាញ​ឧទ្ធម្ភាគចក្រ​ក្រហម​នេះ​ធ្លាក់ចូល​ទឹក​មួយ​ទំហឹង ហើយ​បន្ទាប់មក​ក្រឡាប់​ផ្ងារ ខណៈ​ស្លាបចក្រ​របស់​វា​បុក​ចំ​ផ្ទៃ​ទឹក​។​

​សាក្សី​ម្នាក់​នៅក្បែរ​កន្លែងកើតហេតុ​និយាយថា ឧ​ទ្ធ​ម្ភា​ចក្រ​នេះ​បើក​ឮ​សំឡេង​ថ្លង់​ខ្លាំងណាស់ ហើយ​រំពេច​នោះ​ស្រាប់តែ​ធ្លាក់ចូល​ទឹក​លិច​ភ្លាមៗ​តែម្តង​។​

​ប៉ុន្តែ​អ្នកបើក​បរបាន​ងើបឡើង​ពី​ផ្ទៃ​ទឹក តោង​វត្ថុ​អណ្តែត​ទឹក សម្រាប់​ជា​ទូក​សង្គ្រោះ​ជីវិត ហើយ​បន្ទាប់មក​ទើប​ទូក​ប៉ូលិស​បានមក​ដល់​។

​យោង​តាម​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ ឧ​ទ្ធ​ម្ភា​ចក្រ​ឈ្មោះ Eurocopter AS350 នេះ​បាន​ធ្លាក់​នៅម៉ោង ៧ យប់​៕

ឧ​ទ្ធ​ម្ភា​ចក្រ​ឈ្មោះ Eurocopter AS350 ធ្លាក់ បន្ទាប់ពី​ទើប​ឈានដល់​ម៉ោង ៧ យប់​ថ្ងៃអាទិត្យ