ស្លាប់​ទាំង​២​នាក់​បងប្អូន​ជីដូនមួយ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ចូលរួម​ពិធីមង្គលការ​

67
ចែករម្លែក

ដោយ​សម្បត្តិ​/​ភ្នំពេញ​៖​បុរស​ពីរ​នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ទាំងពីរ​ពេល​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​ចូលរួម​ពិធីមង្គលការ​បងប្អូន​នៅ​ក្រុង​ទឹកខ្មៅ​ខេត្តកណ្ដាល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន​៖​ទី​១​មានឈ្មោះ​គុន​សុ​ភ័​ណ្ឌ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​ទី​២​ឈ្មោះ​ស្វាយ​រិ​ន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​អ្នក​ទាំងពីរ​មានមុខរ​បរជា​សន្តិសុខ​ប្រចាំការ​នៅ​ព្រលានយន្តហោះ​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង​។​ស្នាក់នៅ​ភូមិ​អន្លង់​គង​កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ពួកគាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-6826 ។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចរាចរ​ខណ្ឌដង្កោ​បានធ្វើ​កំណត់ហេតុ​ប្រគល់​ម៉ូតូ​និង​សព​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​