ស្លាប់​និង​របួស​ពីរ​នាក់​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម

155
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង ចំណែក​ម្នាក់ទៀត​ដែល​រួម​ដំំ​ណើ​រ​ជាមួយ​រងរបួស​ស្រាល​ដោយសារ​បើក​ម៉ូតូឌុប​គ្នា​រួច​ជ្រុល​បុក​រថយន្ត​ពីក្រោយ​កំពុង​ចត​ស្ងៀម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

លោក​វរសេនីយ៍ទោ ​ស៊ូ វណ្ណាត នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​យុវជន​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ស៊ឹម រី​យ៉ើ អាយុ ២០​ឆ្នាំ​។ ចំណែក​អ្នករងរបួស​ឈ្មោះ​ហាំ​ម៉ាត់ យ៉ះ​យ៉ើ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រេ​ី​យកោះ ក្រុង​កំពត ខេត្តកំពត​។

លោក​វរសេនីយ៍​បាន​រៀបរាប់ថា​មុន​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេី​ង​។ លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​ជ្រុល​បុក​គូថ​រថយន្ត​ធំ​មួយគ្រឿង​កំពុង​ឈប់​ស្ងៀម​លាន់ឮ​គួរឱ្យ​រន្ធត់​។ ឃើញ​ហេតុការណ៍​បែប​នោះ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង​។

លោក​ស៊ូ វណ្ណាត​បាន​បញ្ជាក់ថា​ពេល​អ្នកជិតខាង​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​យុវជន​ដែលជា​អ្នកបើក​ម៉ូតូ​បាន​ស្លាប់​ទៅហើយ​។ ចំណែក​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​ស្រាល​ទើប​នាំគ្នា​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស​៕​B/