ស្លាប់​ប្រាំ​នាក់​របួស​ម្ភៃ​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៨​មករា​

333
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​គិត​ម៉ោង​២​ថ្ងៃទី​៧​ដល់​ម៉ោង​២​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ២០​នាក់​(​ស្រី​៥​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៥​នាក់ នៅ​ថ្ងៃទី​០៨ ខែមករា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១២​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​៨​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៣៩​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ២០២​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​៩៧​លើក​៕ ល​