ស្លាប់​ពីរ​នាក់​ដោយ​រថយន្ត​ដឹក​ដំឡូង​បុក​ម៉ូតូ​នៅ​ស្រុក​គាស់ក្រឡ​

297

ដោយ​: គ្រញូង / បាត់ដំបង​: យុវជន​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ដោយ​រថយន្ត​ដឹក​ដំឡូង​បុក​ជាមួយ​ម៉ូតូ នៅ​យប់​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ចំណុច​អូវ​ល្លិ៍​ប្រេង​ស្ឋិ​ត ក្នុងភូមិ​ឫស្សី​ព្រះ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ​។​

​លោក​អនុសេនីយ៍ទោ វ៉ាន់ វ៉េ​ត មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​គាស់ក្រឡ បានឱ្យដឹងថា សព​ជនរងគ្រោះ​ទាំងពីរ​នាក់ មានឈ្មោះ ធៀ​ម ពា​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូ​ឆាយ​ប​ល្ល័​ង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ឈ្មោះ រឿន រំដោះ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឆាយ​ប​ល្ល័​ង ឃុំ​ធិបតី​ស្រុក​គាស់ក្រឡ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ទាំង​២​នាក់​ជាជាង​ជួសជុល​ម៉ូតូ​។ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ហ៊ី​ណូ ដឹក​ដំឡូង ពណ៌​ស​កាង​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម 3A 0610 បើកបរ​ពី​លិចទៅ​កើត​បាន ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​១​គ្រឿង ជិះ​គ្នា​ពីរ​នាក់​ម៉ាក MSX ពណ៌​ស គ្មាន​ស្លាក​លេខ បើក​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​តែម្តង​។​

​ចំណែក​តៃកុង​រថយន្ត​បង្ក បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ចុះទៅ​ដល់​។ រថយន្ត​និង​ម៉ូតូ​ត្រួវ​ប៉ូលិស យកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​គាស់ក្រឡ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​។ ឯ​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​