ស្លាប់​ម្នាក់​ដោយ​រថយន្ត​បុក​គោយន្ត​កន្ត្រៃ​នៅ​ស្រុក​មោង​ឬ​ស្សី​

601
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​អ្នកបើកប​រ​គោយន្ត​កន្ត្រៃ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​គួរឲ្យ​អាណោច​អាធ័ម​ ដោយ​គោយន្ត​កន្ត្រៃ​ដាច់​កង់​ឆ្វេង​រេ​ទៅបុក​ជាមួយ​រថ​​យន្ត​ម៉ាក​ឡិច​ស៊ិ​ស​ ដែល​បើក​បញ្ច្រាសទិស​គ្នា​។ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៤និង១០​នាទី​រសៀល​ថ្ងៃទី​២៥​ ខែវិច្ឆិកា​ឆ្នាំ ២០១៨​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុមទី​១​ភូមិ​ស្ទឹង​ចក​ ឃុំ​ព្រៃតូច ​ស្រុក​មោងឫស្សី ។

លោក​អនុ​សរ​នី​យ៍​ឯក ​ម៉ៅ ហ៊​ត ​មេ​បញ្ជា​​ការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​មានឈ្មោះ​អ៊ីម រ៉េត ភេទ​​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​ធ្វើ​ស្រែ រស់នៅ​ចំនុច​ចក្រី ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី​។​ ​ចំណែក​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ិ​ស​មិន​ស្គាល់​​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា ​មុនពេល​កើតហេតុ​មាន​គោរ​យន្ត​កន្ត្រៃ​១​គ្រឿង​ម៉ាក​គូ​បូ​តា ពណ៌​ក្រហម​សណ្តោង​រ៉ឺម៉ក​ដឹកឈើ​ក្រាក់ ធ្វើដំណើ​ពីរ​ទិស​ភ្នំពេញ​ទៅ​បាត់ដំបង​(​ទិសដៅ​​ផ្ទុយគ្នា​)​។ ​ពេលមកដល់​ចំនុចកើតហេតុ​ខាង​លើ​ស្រាប់តែ​គោយន្ត​ដាច់​កង់​ខាងឆ្វេង​បាន​វេ​រ ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​ឡិ​សើ​ស​RX៣០០​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AH៩១៤៣​មួយ​ទំហឹង​ បណ្តាលឲ្យ​ស្លាប់​អ្នកបើក​​បរ​គោយន្ត​នៅនឹងកន្លែង​។ ​ចំណែក​អ្នកបើកបរ​​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួនបាត់​)ក្រោយ​ធ្វើការ​វាស់វែង​រួច​សមត្ថកិច្ច​ជំនាញ​បានប្រគល់​សាកសព​សាច់​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

រីឯ​គោយន្ត​កន្ត្រៃ​និង​រថយន្ត​ឡិច​ស៊ិ​ស​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​​តាមច្បាប់​៕B/