ស្លាប់​ម្នាក់​ដោយ​រថយន្ត​ធុន​ទេសចរណ៍​ដឹក​អ្នកដំណើរ​បុក​ជាមួយ​ម៉ូតូ​

281
ចែករម្លែក

ដោយៈ​គ្រ​ញួ​ង/បាត់ដំបង ៖ ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​រថយន្ត​1​គ្រឿង​ម៉ាក​ហ៉ី​យ៉ាន់​ដាយ​ធុន​ទេសចរណ៍​របស់​ក្រុមហ៊ុន​បូ​ពា៍អា​ស៊ី​ដឹក​អ្នកដំណើរ​ បុក​អ្នកជិះ​ម៉ូតូ​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១ ​ខែ​ក​ក្ដដា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រុមទី៥​ ភូមិ​អូរ​គ្រៀ​ត ​ឃុំ​គារ ​ស្រុក​មោង​ឬ​ស្សី​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​240-241​។​

លោក​ ម៉ៅ ហ៊​ត ​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ រ៉ី ចន្ថា ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិគរ​ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ឬ​ស្សី​
។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

លោក​មេបញ្ជាការរង​ស្រុក​បាន​ដកស្រង់​សំដី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​មក​ប្រាប់ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​1​គ្រឿង​ម៉ាក​ហ៉ី​យ៉ាន់​ដាយ ​ធុន​ទេសចរណ៍​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុនបូ​ពា៍អា​ស៊ី ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3C-7317​ បើកបរ​មកពី​ទិស​ភ្នំពេញ​ឆ្ពោះទៅ​បាត់ដំបង​។ លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​អ៊ែរ​ប្លែក​ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង 1K-4578 ដែល​កំពុង​បើកបរ​ច្រាស់ទិស​គ្នា បណ្តាលឱ្យ​ស្លាប់​។​

ក្រោយ​វាស់វែង​រួច​សមត្ថកិច្ច​ជំនាញ ​បានប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​ប៉ូលិស​ស្រុក​មោង​ឬ​ស្សី​យកទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​៕B/