ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​

321
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: យុវជន​ម្បា​កបាន​ស្លាប់ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត កាលពី​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៨-៨៩ ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​សណ្ដោង (​កុងតឺន័រ​) និង​ម៉ូតូ ម៉ាក​ហុងដា C125 ជិះ​ឌុប​គ្នា សរុប​៣​នាក់​។ ករណីនេះ បាន​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើក ម៉ូតូ​១​នាក់ ឈ្មោះ ប៉ិត សា​វិត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​របួស​អ្នកជិះ​ពីក្រោយ ២​នាក់​ប្រុស​របួស​(​ធ្ងន់​)​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន រីឯ​រថយន្ត​ត្រូវបាន​ឃាត់ទុក និង​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង អនុវត្តតាម​នីតិវិធី​៕ ល​