ស្លាប់​ម្នាក់​មាន​អាកា​រៈ​ធ្ងន់​ស្រាល​ចំនួន​៦​នាក់​ក្រោយ​នាំគ្នា​ហូប​ត្រី​ក្រពត​

603

​(​បន្ទាយមានជ័យ​)៖​មនុស្ស​មួយ​គ្រួសារ​ចំនួន​៧​នាក់​ក្មេង​ចាស់​ប្រុស​ស្រី​បាននាំគ្នា​ហូប​ត្រី​ក្រពត​បណ្តាល​ឲ្យ​ពុល​ស្លាប់​ម្នាក់​និង​មាន​អា​ការៈពុល​ធ្ងន់​ស្រាល​៦​នាក់​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ភូមិ​ស្មាច់​ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ ។​

​ក្រុមគ្រួសារ​បានឱ្យដឹង​ថា​ជនរងគ្រោះ​ទាំង​៧​នាក់​រង​ការពុល​មានឈ្មោះ ១,​ចាន់ ប៊ុន​លឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្លាប់ ២,​ចាន់ វិជ្ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ពុល​ធ្ងន់ ៣,​គូ ទីប ភេទ​ស្រី អាយុ​៥១​ឆ្នាំ ពុល​ធ្ងន់ ៤,​ជួន ចាន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ៥,​ចាន់ រាត្រី ភេទ​ស្រី អាយុ​១២​ឆ្នាំ ៦,​ផាន់ សុផាត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង​៧,​ផាន់ រ័ត្ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនរងគ្រោះ​ទាំង​៤​នាក់​រង​ការពុល​ស្រាល ជនរងគ្រោះ​រស់នៅ​ភូមិ ស្មាច់ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​ឈ្មោះ ជួន ចាន់​ដែល​បាន​ហូប​ត្រី​ក្រពត​ហើយ​ពុល​បាន​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​១៦ ខែសីហា ក្មួយ​របស់គាត់​ឈ្មោះ​ចាន់ ប៊ុន​លឿន ដែល​ស្លាប់ គេ​បាន​ទៅ​ដាក់​ទ្រូ​ក្នុង​បឹង​ក្បែរ​ភូមិ បាន​ត្រី​ក្រពត​ជាច្រើន​ក្បាល ។​ក្មួយ​រូបនោះ​ក៏​យក​ត្រី​ក្រពត​ទាំងនោះ​មកឱ្យ​ប្រពន្ធ​ប្រឡាក់​យកមក​ហាល​ឱ្យ​ក្រៀម ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ពួកគាត់​ក៏ នាំគ្នា អាំងត្រី​ក្រពត​នោះ​ក្លែម​និង​ស្រាស​។​ផឹកស្រា​សមាន​គ្នា​តែ​៤​នាក់​ប៉ុណ្ណោះ​ជា​មនុស្ស​ចាស់​ចំណែក​ក្មេងៗ​ដែល​ត្រូវ​ក្មួយ​៣​នាក់​ទៀត​មិនបាន​ផឹកស្រា​នោះទេ​គ្រាន់តែ​ទទួលទាន​តែ​ត្រី​ក្រពត​ប៉ុណ្ណោះ​។​

​ជនរងគ្រោះ​ប្រាប់​ឱ្យដឹងទៀតថា ក្រោយពី​ទទួលទាន​ត្រី​ក្រពត​មាន​រយៈពេល​២​ទៅ​៣​ម៉ោង​ក្រោយមក ពួកគាត់​ទាំងនោះ​៧​នាក់​ក៏​ចាប់ផ្តើម​ស្ពឹក​ដៃ​ស្ពឹក​ជើង និង​វិលមុខ ក៏​នាំគ្នា​សម្ងំ​ដេក​។ មួយសន្ទុះ​មក​នោះ​ក៏មាន​អាកា​រៈ​ក្អួតចង្អោរ​ដោយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៧​នាក់​ពុល​ធ្ងន់​៣​នាក់​ស្រាល​៤​នាក់​។

​ខណៈនោះ​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​កភូមិ​ទំ​បាន​នាក់​ទំនង​រថយន្ត​ពេទ្យ​ស្រុក​ព្រះនេត្រព្រះ ដឹក​ជនរងគ្រោះ​ទាំង​៧​នាក់​មកកាន់​មន្ទីរពេទ្យ​នៅ​ក្រុង​សិរីសោភ័ណ​។​លុះ​ធ្វើដំណើរ​មកដល់​ពាក់កណ្តាល​ផ្លូវ​ជនរងគ្រោះ​ឈ្មោះ ចាន់ ប៊ុន​លឿន ក៏បាន​ស្លាប់​។​ចំណែក​៦​នាក់​ទៀត​ដឹកបញ្ជូន​យកមក​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យក្រុង​សិរីសោភ័ណ ជនរងគ្រោះ​ទាំង​៦​នាក់​នៅ​រសៀល​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​ត្រូវបាន​គ្រូពេទ្យ​ជួយសង្គ្រោះ​គេចផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​រួចហើយ​។​

​បើតាម​ប្រភពព័ត៌មាន​ដដែល​ឱ្យដឹងទៀតថា ជនរងគ្រោះ​ស្លាប់​បានទទួល​ទាន​ត្រី​ក្រពត ប្រហែល​២០​ក្បាល ចំណែក​មនុស្ស​ចាស់​៣​នាក់​ទៀត​ខ្លះ​ទទួលទាន​ត្រី​ក្រពត​អស់ ៧​ទៅ​៨​ក្បាល និង​ក្មេងប្រុស​ស្រី​៣​នាក់​ទទួលទាន​២​ទៅ​៣ ក្បាល​។ ពីមុនមក​ពួកគាត់​ធ្លាប់​ទទួលទាន​ត្រី​ក្រពត​នោះដែរ​ប៉ុន្តែ​ជា​ប្រភេទ​ត្រី​ក្រពត​ភ្នែក​ខ្មៅ​គ្មាន​បញ្ហា​អ្វី​នោះទេ​។​លុះ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ពួកគាត់​ទទួលទាន​ត្រី​ក្រពត​ភ្នែក​ក្រហម​ក៏មាន​បញ្ហា​ពុល​កើតឡើង​តែម្តង ៕S/​ដោយ​៖​ហូ​សាន់​

​ស្លាប់​ម្នាក់​មាន​អាកា​រៈ​ធ្ងន់​ស្រាល​ចំនួន​៦​នាក់​ក្រោយ​នាំគ្នា​ហូប​ត្រី​ក្រពត​(រូប៖វ៉េបសាយ)