ស្លាប់​ម្នាក់​របួស​ពីរ​នាក់​ដោយសា​ក្រឡាប់​គោយន្ត​កន្ត្រៃ​នៅ​ស្រុក​ស្រីស្នំ​

1798
ចែករម្លែក

ដោយ​: អង្គរតូច / ខេត្តសៀមរាប​: បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​បាន​រងរបួស ដោយ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ក្រឡាប់​គោយន្ត​កន្ត្រៃ​។ ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ចំណុច​ភូមិ​ច្រនៀង ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ខាងលើនេះ គឺ​ដោយសា​ក្រឡាប់​គោយន្ត​កន្ត្រៃ ខ្លួនឯង​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​២​នាក់​។ ប្រភព​បន្តថា អ្នកបើកបរ​មានឈ្មោះ រើ​ន ចេ​ល ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​កំបោរ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ របួសស្រាល​។ ឯ​អ្នករួមដំណើរ​ទី​១ ឈ្មោះ យ៉​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំ​ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ របួសស្រាល​។ ឯ​អ្នករួមដំណើរ​ទី​2​ឈ្មោះ ឈឿន អឿ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ក្សី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ មុខរបរ​អ្នក​ដំឡើង​រោងការ​(​ស្លាប់​)​។​

​ក្រោយ​កើតហេតុ​សាកសព បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​គោយន្ត​រក្សាទុក​អធិការ​រង់ចាំ​ដោះស្រាយ​៕ ល​

#