ស្លាប់​ម្នាក់​របួស​៦​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក កាលពី​ថ្ងៃទី​៨​កញ្ញា​

851
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៧​ដល់​ម៉ោង​២​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៦​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់ (​ស្រី​) រងរបួស​ធ្ងន់​៥​នាក់ (​ស្រី​១​នាក់​) និង​រងរបួស​ស្រាល​១​នាក់​(​ប្រុស​)​។

​របាយការណ៍​បាន​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ៩​គ្រឿង រួមមាន រថយន្ត​តូច ១​គ្រឿង និង​រថយន្ត​ធំ ១​គ្រឿង​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៥​នាក់ ( យប់​២​នាក់ )​។​

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមានៈ ល្មើស​ល្បឿន ៤​លើក​(​ស្លាប់​១​នាក់​), និង​បត់​គ្រោះថ្នាក់ ២​លើក​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន​៥៧​លើក ស្លាប់​ចំនួន​២៥​នាក់ របួស​សរុប​ចំនួន​៩៥​នាក់ របួសធ្ងន់ ៦៧​នាក់ របួសស្រាល​ចំនួន​២៨​នាក់​៕ ល​