ស្លាប់​ម្នាក់ រងរបួស​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពួក ខេត្តសៀមរាប​

1516
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​ម៉ោង ៤​និង​៤០​នាទី ទៀបភ្លឺ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៦ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៥០-៣៥១ ក្នុងភូមិ​ផ្លាំ​ង ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក​លុច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាកលេខ បន្ទាយមានជ័យ 2A9455 បើកបរ​ដោយ​បរ​ដោយ​ឈ្មោះ​គិ​ម វ៉ាន់​ថា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​គោក​ស្វាយ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដឹក​ឈ្មោះ​សាន ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ្វុ​យ​សូ ពណ៌​ផ្ទៃមេឃ ពាក់​ផ្លាកលេខ តាកែវ 3A1948 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​(​បាន​រត់​គេចខ្លួនបាត់​)​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​។ ​​ក្នុងករណីនេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ០១​នាក់ ឈ្មោះ​គិ​ម វ៉ាន់​ថា និង​រងរបួស​ស្រា​លម​នុស្ស ០១​នាក់ ឈ្មោះ សាន​ផានិត និង​ខូចខាត​រថយន្ត ០២​គ្រឿង​ធ្ងន់​។​ មូលហេតុ​អ្នកបើកបរ​រថយន្ត​ម៉ាក​លុច​ស៊ី​ស RX 300 បើកបរ​លើស​ល្បឿន​កំណត់​។​

​ក្រោយ​ការពិនិត្យ និង​វាស់វែង​រួច កំលាំង​ផ្នែក​ជំនាញ បានប្រគល់​សាកសព​ជូន​គ្រួរ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី និង​ប្រមូល​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕ ល​