ស្លាប់​១១​នាក់​និង​របួស​ជាង​១០០​នាក់​ក្នុង​គ្រោះថ្នាក់​រថយន្ត​ក្រុង​ធ្លាក់​ពី​ផ្លូវ​ភ្នំ​នៅនេ​ប៉ាល់​

1128
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១២​ខែ​តុលា​ថា រថយន្តក្រុង​ដឹក​លើស​ចំណុះ​មួយ​បាន​ធ្លាក់​ពីលើ​ភ្នំ​មួយ​នៅ​ប្រទេស​នេ​ប៉ាល់ ដោយ​បាន​សម្លាប់​មនុស្ស​១១​នាក់​និង​របួស​​មនុស្ស​១០៨​នាក់​។​

​រថយន្ដក្រុង​នេះ​បាន​កំពុង​ដឹក​អ្នកដំណើរ​ច្រើន​នាក់​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ហិណ្ឌូ​Dashain ដោយ​ចេញ​ពី​ទីក្រុង​ស៊ី​ង​ហ៊ូ​ប៉ាល​ចុក​ទៅ​ទីក្រុង​កាត្មាន់​ឌូ​នៅពេល​មាន​គ្រោះថ្នាក់​នេះ ។​

​បើ​តាម​ការសន្និដ្ឋាន រថយន្ដ​ដែល​មាន​មនុស្ស​ជិះ​ច្រើនពេក​នេះ នាំ​អោយ​រអិល​ចេញពី​ផ្លូវ​ហើយ​ធ្លាក់​ចុះ​ជាង​៥០​ម៉ែត្រ​ពី​ផ្លូវ​ភ្នំ​នោះ​នៅ​ត្រង់​ផ្លូវ​កោង​។​តែ​ក្រុម​មន្ត្រីប៉ូលិស​ក្នុង​​តំបន់​បាន​និយាយ​ប្រាប់​សារព័ត៌មាន​AFP ថា ” យើង​កំពុង​ស៊ើបអង្កេត​អ្វីដែល​បាន​បង្កឱ្យមាន​គ្រោះថ្នាក់​នេះ​”៕ដោយ៖សុខា/sn

រថយន្តក្រុង​ធ្លាក់​ពីលើ​ភ្នំ​ចូល​ជ្រោះ​សម្លាប់​មនុស្ស​១១​នាក់