ដោយ: មុនីរ័ត្ន / ភ្នំពេញ: រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ(១៤-១៥ មេសា) គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យមនុស្ស១៩នាក់ស្លាប់ និងរបួសចំនួន៥៩នាក់។
នៅថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៦នាក់ និងរបួស២៥នាក់ (ស្រាល១១នាក់ ធ្ងន់១៤នាក់) ចំណែកនៅថ្ងៃទី១៥ ខែមេសា គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៨លើក បណ្ដាលឲ្យមនុស្សស្លាប់១៣នាក់ របួសចំនួន៣៤នាក់ (ធ្ងន់២៨នាក់-របួសស្រាល៦នាក់)។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។
របាយការណ៍បានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ដោយសារល្បឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយាន ងងុយដេក៕ ល
