ស្លាប់​១​របួសធ្ងន់​២​នាក់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​នៅ​ក្រុង​បាវិត​

382
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយឡែក​បុរស​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​ឆក់​ចរន្តអគ្គិសនី​ ខណៈដែល​បុរស​ជា​ជនរងគ្រោះ​ថ្នាក់​ដល់​អាយុជីវិត​នោះ បាន​ដាក់​ជណ្តើរ​ឡើងទៅ​លើ​បង្គោល​ខ្សែរ​ភ្លើង ​ដើម្បី​លាបថ្នាំ​ការដ្ឋាន​សំណង់​តែ​ចៃដន្យ​ក៏​ឆ្លង​ចរន្តអគ្គិសនី​ខ្សែរ​កាប ​ដែលមាន​តង់ស្យុង​ខ្ពស់​ហើយ​ក៏បាន​បណ្តាលឲ្យឆក់​ស្លាប់​តែម្តងទៅ​។ ហើយ​អ្នក​ដែល​រងរបួស​ទាំង​២​នាក់​នោះ ​គឺ​គ្រាន់តែ​ជា​អ្នក​កាន់​ជណ្តើរ​ឱ្យតែ​ប៉ុណ្ណោះ​ទើប​គ្រាន់តែ​ឆក់​តែ​មិន​បណ្តាល​ឱ្យស្លាប់​។​

​ហេតុ​ការ​ណ៏​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៦ ​ខែមករា​ ឆ្នាំ​២០១៩​ ​ស្ថិតក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​នៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ ក្រុង​បាវិត ​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា ​ជនរងគ្រោះ​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់ ​បណ្តាលឲ្យស្លាប់​បាត់បង់​អាយុជីវិត​នោះ​មានឈ្មោះ ញឹម ឆ​វ័​ន្ត​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ជនជាតិខ្មែរ​មានមុខរ​បរជាក​ម្មក​រ​សំណង់ ​មាន​ទីលំនៅ​ភូមិ​សំបូរ​ឃុំ​បាក់​អន្លូង ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧ​ត្ត​រមានជ័យ​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀតថា ​ដោយឡែក​បុរស​២​នាក់​ផ្សេងទៀត ​ដែល​រងរបួស​នៅក្នុង​ករណី​ឆក់​ចរន្តអគ្គិសនី​នេះដែរ​នោះ ទី​១.​មានឈ្មោះ រៀល រដ្ឋា អាយុ៣៥​ឆ្នាំ​ជនជាតិខ្មែរ​មានមុខរ​បរជាក​ម្មក​រ​សំណង់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ​ ឃុំ​អង្គរស ស្រុក​មេសាង​ខេត្តព្រៃវែង, ទី​២.មានឈ្មោះ អ៊ុក សំណាង អាយុ ៣២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជា​អ្នកបកប្រែ​ភាសា​ចិន​មាន​ទីលំនៅ​ផ្ទះ​លេខ ៧៤៥E0 សង្កាត់​បឹងត្របែក​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ មូល​ហេតុដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់​នឹងរង​របួស​ដូច្នេះ​នោះ​គឺ​បណ្តាលមកពី​ដាក់​ជណ្តើរ​ឡើង​លាបថ្នាំ​ បណ្តាលឲ្យប៉ះ​ខ្សែរ​ភ្លើង​ទើប​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នឹងរង​របួស​តែម្តងទៅ​។​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ហើយ​អ្នករងរបួស​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរ​សំរាក​ព្យាបាល​ពន្លឺ​បូ​ពា៍​ក្រុង​បាវិត​៕B/​

#