ស្លាប់​២​នាក់​និង​របួស​ជាច្រើន​នាក់​ទៀត ដោយ​រថយន្ត​១​គ្រឿង​បុក​រះ​រថយន្ត​និង​ម៉ូតូ​៧​គ្រឿង

567
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​រះ​នៅ​ក្រុងព្រះសីហនុ កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​២២​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​លើផ្លូវ​វិថី​ផែ ត្រង់ចំណុច​កែង​រ៉ា ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បង្កឡើង​ដោយ រថយន្ត​បែន​ដឹក​ខ្សាច់​៥​តោន ០១​គ្រឿង​ម៉ាក NISSAN ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វ៉ុ​ន ធឿន ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ភូមិ​ជន្លង់ម្លូរ ឃុំ​ព្រៃរ​ដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ វៀន ខ្មៅ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ចូល​ក្រុងព្រះសីហនុ ពេលមកដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត រថយន្ត​មាន​ល្បឿន​លឿន ហ្វ្រាំង​មិន​ស៊ី ក៏បាន​ជ្រុល​ទៅបុក​នឹង​រថយន្ត​ចំនួន ០៥​គ្រឿង និង​ម៉ូតូ​ចំនួន ០២​គ្រឿង​ផ្សេងទៀត​រួមមាន​៖
១-​រថយន្តក្រុង​២៥​កៅអី​ម៉ាក HYUNDAI ពណ៌​ទឹកដោះគោ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D 4876​។​
២-​ម៉ូតូ​ម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1G 3444 ជិះ​គ្នា​ចំនួន ០២​នាក់​ស្រី ០១​នាក់​។
៣-​រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីនភ្លើង ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A 9386​។​
៤-​រថយន្ត​ម៉ាក ម៉ា​ស៊ឺ​ដេ​ស ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 0858​។​
៥-​រថយន្ត​ម៉ាក HIGHLANDER ពណ៌ ទឹកមាស ពាក់​ស្លាក​លេខ ព្រះសីហនុ 2C 9963​។
៦-​រថយន្ត​ម៉ាក Starex ពណ៌​ស គ្មាន​ស្លាក​លេខ​។​
៧-​ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT 1983 បើកបរ​ដោយ​ឈ្មោះ ទិ​ត្យ ពៅ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។

​ប្រភព​បន្តថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ០២​នាក់ ស្រី ០១​នាក់ នៅនឹងកន្លែង​កើតហេតុ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​លើ​ម៉ូតូ​HONDA WAVE)​។ រងរបួស​មនុស្ស​ចំនួន ០១​នាក់ ឈ្មោះ ទិ​ត្យ ពៅ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេ​តេ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ វ៉ុ​ន ធឿន បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។ ចំណែក​រថយន្ត​ចំនួន ០៣​គ្រឿង មិនបាន​ប្តឹងផ្តល់​ទេ សុំ​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួនឯង មាន​ដូចខាងក្រោម​៖
១-​រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីនភ្លើង ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A-9386​។
២-​រថយន្ត​ម៉ាក HIGHLANDER ពណ៌ ទឹកមាស ពាក់​ស្លាក​លេខ ព្រះសីហនុ 2C 9963​។
៣-​រថយន្ត​ម៉ាក Starex ពណ៌​ស គ្មាន​ស្លាក​លេខ​។​

​រីឯ​វត្ថុតាង រថយន្ត​ចំនួន ០៣​គ្រឿង និង ម៉ូតូ ចំនួន ០២​គ្រឿង បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ត​នីតិវិធី​៕ ល​