ស្លាប់​២​នាក់ ជម្លៀស​ខ្លួន​រាប់រយ​នាក់ ខណៈ​ទឹកជំនន់​វាយប្រហារ​ឥណ្ឌូនេស៊ី​

332
ចែករម្លែក

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា​ថា យ៉ាងហោចណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​និង​៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដោយបាន​បង្ខំ​ឱ្យមាន​ការជម្លៀស​ប្រជាជន​រាប់រយ​នាក់​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្អុរ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​អស់​ជាច្រើន​ថ្ងៃ ដោយ​នាំឱ្យ​ទឹក​នៅ​ទន្លេ Citarum រហស្សនាម “​ទន្លេ​កខ្វក់​បំផុត​លើ​ពិភពលោក​” ជន់​បាក់​ច្រាំង​និង​បង្កឱ្យមាន​ទឹកជំនន់​ភ្លាមៗ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ប្រជុំ​កោះ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជាច្រើន​នៅ​ជាយក្រុង​បាន​ឌុ​ង ភាគ​ខាងកើត​រដ្ឋធានី​ហ្សា​ការ​តា​ត្រូវបាន​បង្ខំ​ឱ្យ​ដើរកាត់​តាម​ដងផ្លូវ​ដែល​ជន់​លិច​ត្រឹម​ទ្រូង​។​

​រូបភាព​ពី​កន្លែងកើតហេតុ​បាន​បង្ហាញថា​ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅ​ទី​សុវត្ថិភាព​តាម​ទូក​ពោង​និង​ទូក​ឈើ​តូចៗ​។​

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​និយាយថា ទឹកជំនន់​និង​ការបាក់​ដី​បានសម្លាប់​អ្នកស្រុក​២​នាក់​នៅ​ខេត្ត​នូ​សា​តេង​ហ្គា​រ៉ា ភាគ​ខាងកើត​នៅ​កោះ Flores៕ ដោយ៖ កញ្ញាដាលីស

ទឹក​ជន់​លិច​ផ្លូវ​ត្រឹមៗ​ទ្រូ​វ​នៅ​ខេត្ត​នូ​សា​តេង​ហ្គា​រ៉ា