ស្លាប់​២​នាក់ របួសធ្ងន់​៣​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​រថយន្ដ​២​គ្រឿង​បុក​គ្នា​

501
ចែករម្លែក
  • 441
    Shares

​ដោយ​: វង​ធូ / បន្ទាយមានជ័យ​: រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹក​ប្រហិត​ពេញ បើកបរ​បញ្ច្រាស​ទិសដៅ ទៅបុក​រថយន្ត​ម៉ាក​គៀ (KIA) រួញ​ចូលគ្នា បណ្តាលឱ្យមាន​ម​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​៣​នាក់ កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០១៩ ស្ថិតនៅ​លើក​ដងផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​តាម​សាក្សី​កន្លែងកើតហេតុ​ការណ៍ បាន​និយាយប្រាប់​ឱ្យដឹងថា រថយន្ត​សាំ​យ៉ុង​បើកបរ​ទិសដៅ​លេចទៅ​កើត​ក្នុង​ល្បឿន​លឿន ប៉ះ​ទៅបុក​រថយន្ត​តូច​បើកបរ​បញ្ច្រាស​ទិសដៅ​គ្នា បណ្តាលឱ្យ​មនុស្ស​ស្លាប់​២​នាក់​រងរបួស​ធ្ងន់​៣​នាក់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​លោក ស៊ុត ហ៊ួ​រ នាយផ្នែក​ចរាចរណ៍​គោក​ស្រុក​អូរជ្រៅ បានដឹងថា ករណី​គ្រោះ​ចរាចរណ៍​កើតឡើង មាន​ស្លាប់​២​នាក់ និង​រងរបួស​ធ្ន​ង​ន់​៣​នាក់ ជនរងគ្រោះ​ឈ្មោះ កែវ នេត្រា ភេទ​ស្រី អាយុ​២០​ឆ្នាំ (​ស្លាប់​) ២.​យ៉​ត់ ម៉ៃ​យ៉ា​ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ៍យ (​ស្លាប់​) ៣.​កែវ បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រងរបួស​ធ្ងន់​បាក់ជើង​ទាំងសងខាង និង​ម្ចាស់​រថយន្ត​បង្កហេតុ​មានឈ្មោះ សា ភេទ​ប្រុស ជនពិកា និង​៤.​ចិត្រ ភេទ​ប្រុស ជា​អ្នកបើកបរ​រថយន្ដ​បង្ក រងរបួស​ធ្ងន់​។​

​លោក សេស វិបុល អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារតែ​រថយន្ត​ម៉ាក់​សាំ​យ៉ុង ជា​អ្នកបង្ក​ហេតុការណ៍ បើកបរ​ទៅបុក​រថយន្ត​ម៉ាក​គៀ ដែល​បើកប​បញ្ច្រាសទិស​ដៅ​គ្នា រួញ​ចូលគ្នា​បណ្តាលឱ្យ​មនុស្ស​មាន​ស្លាប់​២​នាក់ និង​រងរបួស​ធ្ងន់​៣​នាក់​។ រថយន្ត​បង្កហេតុ​របស់​សមាគម​ជនពិការ រកស៊ី​ឈ្នួល​ដឹក​ប្រហិត​ចេញពី​ក្រុង​ប៉ោយប៉ែត ទៅ​ខេត្តសៀមរាប​។​

​លោក សេស វិបុល បាន​បន្តទៀតថា សាកសព​២​នាក់ ត្រូវបាន​ប្រគល់​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ និង​ជនរងគ្រោះ​បញ្ជូនទៅ​ពេទ្យ​ឯកជន រីឯ​វត្ថុតាងរ​ថយ​ន​ត​បង្កហេតុ​ប្រហិត និង​រថយន្ត​រងគ្រោះ​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​អូរជ្រៅ រង់ចាំ​ចូលខ្លួន​ដោះស្រាយ​៕