ស្លាប់​២​នាក់ របួស​១២​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ថ្ងៃទី​២២​កក្កដា​

982
ចែករម្លែក

ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបង្ហាញ​របាយការណ៍​ឲ្យ​ថា នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​ស្រាល​១២​នាក់​។​

​របាយការណ៍​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​៦​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​៦​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​៤​គ្រឿង និង​រថយន្ត​ធំ​១​គ្រឿង​៕ ដោយ​៖ លីន​ណា