ដោយ:គ្រញូង/បាត់ដំបង ៖ មនុស្សប្រុសបីនាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងដោយមានម៉ូតូម៉ាកហុងដាសេ125 បើកបានជែងរថយន្ត១គ្រឿងម៉ាកFUSOមកពីទិសប៉ៃលិនក្នុងទិសដៅច្រាស់ទិសគ្នាហើយបានរេទៅប៉ះដៃចង្កូតហើយជ្រុលទៅកៀម៉ូតូម៉ាកឃ្លិក១គ្រឿងទៀតខ្ទាតចូលក្រោមរថយន្តបណ្តាលឲ្យស្លាប់ទាំង៣នាក់ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍គួរឱ្យរន្ធត់នេះកើតឡើងកាលពីយប់ថ្ងៃទី៨ខែធ្នូឆ្នាំ២០១៨ នៅចំណុចភូមិគោកពន្លៃសង្កាត់អូរម៉ាល់ក្រុងបាត់ដំបង។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានទុករថ
យន្តចោលហើយរត់គេចខ្លួនបាត់។
ចំពោះអ្នកស្លាប់ទាំង៣នាក់មិស្គាល់ឈ្មោះមានទីលំនៅភូមិ១៥០ស្រុកសំឡូតខេត្តបាត់ដំបង។
ឯមធ្យោបាយទាំង៣គ្រឿងត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តរង់ចាំភាគីទាំង៣ចូលខ្លួនមកដោះស្រាយតាមច្បាប់៕B/