ស្លាប់​៣​នាក់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ជប៉ុន​

666
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​ស្ត្រី​៣​នាក់​បាន​ស្លាប់​និង​សិស្ស​ប្រ​១០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្តៅ​ខ្លាំង នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​បាន​​បន្ត​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​ឧសភា​។​

​ក្រុមមន្ត្រី​ឧតុនិយម​ជប៉ុន​បាន​និយាយថា សីតុណ្ហភាព​បាន​ឡើងដល់​ជិត​៤០​អង្សា​សេ​ក្នុង​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​តំបន់​តូ​ក្យូ​ភាគ​កណ្តាល​ដែល​ជា​កំណ​ត់​ត្រា​ថ្មី​នៃ​អាកាស​​ធាតុ​ក្តៅ​ខ្លាំង​សម្រាប់​ខែ​ឧសភា​នេះ​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយថា ស្ត្រី​អាយុ​៤២​ឆ្នាំ​ម្នាក់​ត្រូវបាន​រកឃើញ​សន្លប់​នៅក្នុង​រថយន្ត​ដែល​ចត​នៅ​ផ្សារ​ទំនើប​នៅ​ទីក្រុង​Ibaraki ហើយ​ក្រោយ​ត្រូវបាន​ប្រកាសថា​បាន​ស្លាប់ ខណៈ​ដែល​ស្ត្រី​អាយុ​៨៨​ឆ្នាំ​បាន​ស្លាប់​នៅ​ទីក្រុង​Hanyu បន្ទាប់​ពី​ត្រូវបាន​រកឃើញ​នៅក្នុង​ចំ​ម្ការ​របស់គាត់​។ ស្ត្រី​ម្នាក​អាយុ​៩០​ឆ្នាំ ក៏​ត្រូវបាន​រកឃើញ​ស្លាប់​ផង​ដែរ​នៅ​វាលស្រែ​​មួយ​នៅ​តំបន់​Iwate​ដោយ​ក្រុម​អាជ្ញាធរ​សង្ស័យថា​បាន​ស្លាប់​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្តៅ​ខ្លាំង​។​

​នៅ​ទីក្រុង​ម៉ា​ឆី​ដា ភាគ​ខាងលិច​នៃ​ទីក្រុង​ត្យូ​ក្យូ សិស្ស​វិទ្យាល័យ​២៤​នាក់​បាន​ត្អូញត្អែរថា​ខ្លួន​មិន​ស្រួលខ្លួន ខណៈ​ដែល​ហ្វឹកហាត់​កីឡា ។ សិស្ស​១០​នាក់​ក្នុងចំណោម​ពួកគេ​​ត្រូវ​បា​បញ្ជូនទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ​។​

​ក្នុងចំណោម​តំបន់​ដែល​ត្រូវបាន​ពិនិត្យមើល​ចំនួន​៩២៦​តំបន់​នៅ​ទូទាំង​ប្រទេស​នេះ តំបន់​ចំនួន​៤០០​តំបន់​មាន​សី​តុណ្ហាភាព​លើ​៣០​អង្សា​សេ ។​

​ក្រុមមន្ត្រី​ឧតុនិយម​ជប៉ុន​បាន​និយាយ​ថា​អាកាស​ធា​ត​ក្តៅ​នេះ ត្រូវបាន​រំពឹងថា​នឹង​ថមថយ​នៅ​ជប៉ុន​ភាគ​ខាងលិច នៅ​ថ្ងៃ​អង្គារ​ទី​២៨​ខែ​ឧសភា​៕​ដោយ​៖​សុខា​/sn

សីតុណ្ហភាព​បាន​ឡើងដល់​ជាង​៣០​អង្សា​សេ​ក្នុង​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ទីក្រុង​តូ​ក្យូ​