ស្លាប់​៤​នាក់​បន្ថែមទៀត​ដោយសារ​ស្ទះចរាចរណ៍​នៅលើ​កំពូលភ្នំ​ហេមពាន្ត​

643
ចែករម្លែក

​ការស្ទះ​ចរាចរណ៍​នៃ​អ្នក​ឡើង​ភ្នំ​នៅក្នុង “​តំបន់​មរណៈ​” របស់​ភ្នំ​ហេមពាន្ត​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​ការស្លាប់​ថ្មី​ចំនួន​ពីរ​ករណី​ក្នុងចំណោម​ការស្លាប់​ថ្មីៗ​ចំនួន​បួន ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា ដោយ​បង្កើន​ការព្រួយបារម្ភ​ថា ការជំរុញ​ការរក​ប្រាក់ចំណេញ​ពី​ការឡើង​ភ្នំ​កំពុង​ត្រូវបាន​ផ្តោត​សំខាន់​ខ្លាំង​ជាង​ការជំរុញ​សុវត្ថិភាព​នៅលើ​កំពូលភ្នំ​ខ្ពស់បំផុត​របស់​ពិភពលោក​។​

​ប្រទេស​នេ​ប៉ាល់​បានចេញ​ប័ណ្ណ​អនុញ្ញាត​ចំនួន ៣៨១ ប័ណ្ណ​ដែលមាន​តម្លៃ ១១.០០០ ដុល្លារ​ក្នុង​មួយ​ប័ណ្ណ​សម្រាប់​រដូវ​ឡើង​ភ្នំ​នា​និ​ទាឃ​រដូវ​បច្ចុប្បន្ន ដោយ​នាំមក​នូវ​ប្រាក់ចំណូល​ចាំបាច់​សម្រាប់​ប្រទេស​តំបន់​ហេមពាន្ត​ដ៏​ក្រីក្រ​នេះ​។​

​ប៉ុន្តែ​អាកាសធាតុ​អំណោយផល​ដែលមាន​រយៈពេល​ដ៏​ខ្លី​នេះ ថ្មីៗ​ប៉ុន្មាន​ថ្ងៃនេះ បាន​ញ៉ាំងឱ្យមាន​ការកកស្ទះ​នៃ​អ្នក​ឡើង​ភ្នំ​រាប់រយ​នាក់ ដែល​ចង់​សម្រេចបាន​នូវ​ការ​ឡើងដល់​កំពូលភ្នំ​ខ្ពស់បំផុត​ឱ្យខាងតែបាន​។​

​ក្រុមមន្ត្រី​និង​អ្នករៀបចំ​ការធ្វើដំណើរ​បាន​និយាយថា ការស្លាប់​ចុងក្រោយ​ចំនួន​បួន​នាក់​កាលពី​ថ្ងៃ​សុក្រ​ បាន​នាំឱ្យ​ចំនួន​អ្នកស្លាប់​សរុប​ក្នុងអំឡុង​សប្ដាហ៍​ដ៏​មរណៈ​នៅលើ​កំពូលភ្នំ​ដ៏​ណែន​ប៉ែស​នេះ​កើន​ឡើងដល់​ប្រាំ​បីនាក់​ រួមមាន​ទាំង​ជនជាតិ​ឥណ្ឌា​ពីរ​នាក់​និង​ជនជាតិ​នេ​ប៉ាល់​ម្នាក់​នៅលើ​ទឹកដី​ខាង​នេ​ប៉ាល់​និង​ជនជាតិ​អូទ្រីស​ម្នាក់​នៅតាម​ផ្លូវ​ចុះទៅ​តំបន់​ទី​បេ​ត៍​ភាគ​ខាងជើង​។

​លោក អាង សេ​រីង​សេ​ផា (Ang Tsering Sherpa) អតីត​ប្រធាន​សមាគម​អ្នក​ឡើង​កំពូលភ្នំ​នេ​ប៉ាល់ បាន​និយាយថា រដូវ​អាកាសធាតុ​អំណោយផល​នេះ​គឺមាន​រយៈពេល​ខ្លី​ណាស់ ដូច្នេះ​មានន័យថា ក្រុម​អ្នក​ឡើង​ភ្នំ​ជាច្រើន​ត្រូវ​រង់ចាំ​ជា​ជួរ​ដ៏​វែង​ដើម្បី​ឡើង​ឱ្យដល់​កំពូលភ្នំ​។​

​លោក​បាន​និយាយថា “​ការចំណាយ​ពេល​យូរ​នៅលើ​តំបន់​មរណៈ​គឺ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្លាប់​ជាលិកា ការធ្លាក់​ខ្លួន​ឈឺ​ដោយសារ​នៅ​កម្ពស់​ខ្ពស់​ពេក និង​ការស្លាប់​”៕ ដោយ៖ កញ្ញាដាលីស/Ha

មនុស្ស​សរុប ៨ នាក់​បាន​ស្លាប់​នៅ​រដូវ​កាល​ឡើង​ភ្នំ​ហេមពាន្ត​នៅ​នេ​ប៉ាល់​ក្នុងអំឡុង​សប្តាហ៍​នេះ
មនុស្ស​សរុប ៨ នាក់​បាន​ស្លាប់​នៅ​រដូវ​កាល​ឡើង​ភ្នំ​ហេមពាន្ត​នៅ​នេ​ប៉ាល់​ក្នុងអំឡុង​សប្តាហ៍​នេះ