ស្លាប់​៧​នាក់​ក្នុង​ការធ្លាក់​ព្រិល​ដ៏​ខ្លាំង​នៅ​ជួរ​ភ្នំ​អាល់​ពី​អាល្លឺម៉ង់​ដល់​អ៊ីតាលី​

573
ចែករម្លែក

​យ៉ាងហោចណាស់​មនុស្ស​៧​នាក់​បាន​ស្លាប់​នៅ​ជួរ​ភ្នំ​អាល់​អំឡុងពេល​ធ្លាក់​ព្រិល​ដ៏​ខ្លាំង​កាលពី​ចុង​សប្តាហ៍ ជាមួយ​អ្នកជិះ​ស្គី​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់បំផុត​នៅ​ប្រទេស​អូទ្រីស អាល្លឺម៉ង់ និង​អ៊ីតាលី​។​

​ការធ្លាក់​ព្រិល​ខ្លាំង​ចំនួន​២​កន្លែង​ដាច់ដោយឡែក​ពីគ្នា​បានសម្លាប់​អ្នកជិះ​ស្គី​អាល្លឺម៉ង់​២​នាក់​នៅ​តំបន់ភ្នំ​វ៉ូ​រ៉ា​ល់​បឺ​ក (Vorarlberg) របស់​អូទ្រីស​។ អ្នកជិះ​ស្គី​ទី​៣​បាន​ស្លាប់​នៅ​ស្រុក​ផង់​ហ្គោ (Pongau) នៅ​ជិត​ទីក្រុង​សាល់​ប៊ឺ​ក​។​

​នៅ​តំបន់​បា​វ៉ា​រៀ​របស់​អាល្លឺម៉ង់ អ្នកជិះ​ស្គី​ម្នាក់​បាន​ស្លាប់​នៅពេល​ដើមឈើ​មួយ​ដើម​បាន​ដួលរលំ​ក្បែរ​ទីក្រុង​បាដ​ថុល (Bad Tölz)​។ ការធ្លាក់​ព្រិល​ដ៏​ខ្លាំង​នេះ​បានសម្លាប់​ស្ត្រី​វ័យក្មេង​ម្នាក់​នៅក្នុង​តំបន់ភ្នំ​ថី​សេន​បឺ​ក (Teisenberg) នៅ​តំបន់​បា​វ៉ា​រៀ​។​

​អ្នក​ឡើង​ភ្នំ​២​នាក់​បាន​ស្លាប់​នៅ​ជួរ​ភ្នំ​អាល់​ប្រទេស​អ៊ីតាលី​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​របស់​ពួកគេ​នៅក្នុង​តំបន់ភ្នំ​គ្រី​ស្តា​លៀ​រ៉ា (Cristalliera) កម្ពស់ ២.៨០០ ម៉ែត្រ នៅ​ជួរ​ភ្នំ​អាល់​ភាគ​ខាងជើង​នៃ​ទីក្រុង​តួ​រី​ន​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​កន្លែង​ដទៃទៀត​នៅ​ជួរ​ភ្នំ​អាល់​។​

​ការព្រមាន​កម្រិត​កម្ពស់​ខ្ពស់បំផុត​ទី​២​ឥឡូវនេះ​ត្រូវបាន​ដាក់ចេញ​នៅ​ទូទាំង​តំបន់​ធី​រ៉ុល (Tyrol) របស់​អូទ្រីស​និង​នៅ​ជួរ​ភ្នំ​អាល់​នៅ​តំបន់​បា​វ៉​រៀ​។​

​ពួក​អ្នកជិះ​ស្គី​ត្រូវបាន​ព្រមាន​ឱ្យ​ចៀសវាង​ការ​ជិះ​ស្គី​ពីលើ​ផ្លូវលំ​តូចៗ ហើយ​ផ្លូវ​លើ​ភ្នំ​ជាច្រើន​ត្រូវបាន​បិទ​ដោយសារតែ​ហានិភ័យ​នៃ​ការធ្លាក់​ព្រិល​ខ្លាំង​៕ ដោយ៖ កញ្ញាដាលីស

អ្នកទេសចរ​កំពុង​ជួប​ការលំបាក​ក្នុង​ព្រិល​ធ្ងន់ធ្ងរ​នៅតាម​ផ្លូវ​ក្បែរ​តំបន់​អាន់​ធឺ​ក​អ័ន​ក្នុងប្រទេស​អូទ្រីស