ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច រកបាន​២​គ្រាប់​ក្នុងការ​បង្ហាញមុខ​លើកដំបូង​សម្រាប់ LA Galaxy

961
ចែករម្លែក

ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) បាន​ណែនាំ​ខ្លួន​ដល់​អ្នកគាំទ្រ​ក្លឹប LA Galaxy ជាមួយនឹង​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ជួយ​ឲ្យ​ក្រុម LA Galaxy យកឈ្នះ​ក្រុម Los Angeles ៤-៣ ។​
​ ​
​អតីត​ខ្សែប្រយុទ្ធ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​រូបនេះ ដែល​សុខចិត្ត​កាត់បន្ថយ​ប្រាក់​ឈ្នួល​ដើម្បី​ចូល រួមជាមួយ​ក្រុម LA Galaxy ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី​ចុង​ម៉ោង​ប៉ុន្តែ​បាន​បង្កើត​ប្រសិទ្ធភាព ភ្លាមៗ​ជាមួយនឹង​ការ​ទាត់​ចូល​ទី​ពី​ចម្ងាយ​មុននឹង​រកបាន​គ្រាប់​បាល់​ទី​២​ជួយ​ឲ្យ​ក្រុម​ឈ្នះ គូប្រជែង​។​
​ ​
​កា​ឡូ​ស វ៉េ​ឡា (Carlos Vela) អតីត​ខ្សែប្រយុទ្ធ​ក្លឹប Arsenal បំប៉ោង​សំណាញ់​ទី​មុនគេ​នៅត្រឹម នាទី​ទី​៥ មុនពេល​រកបាន​គ្រាប់​បាល់​ទី​២​។​
​ ​
​កីឡាករ ដា​នី​ញែ​ល ស្តេ​រ៉េ​ស (Daniel Steres) ធ្វើ​ចូល​ទី​ខ្លួនឯង បណ្តាល​ឲ្យ​គូប្រកួត​នាំមុខ​ដាច់ ៣​គ្រាប់ នៅ​ដើមតង់​ទី​២​។ ក្រុម LA ស្ទើរតែ​វិច​បង្វិច​រត់​ទៅហើយ​។

​ប៉ុន្តែ​ការរកបាន​ពីរ​គ្រាប់​ដោយ​កីឡាករ Sebastian Lletget និង​កីឡាករ Chris Pontius មុន​ឲ្យ​ក្រុម​ទាំងពីរ​តាម​ប្រកិត​ប្រកៀក​គ្នា មុនពេល​កីឡាករ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ចរក​បាន​២​គ្រាប់ បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)