ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ចាប់អារម្មណ៍​ចង់​ចូលប្រឡូក​ក្នុង​វិស័យ​ភាពយន្ត

892
ចែករម្លែក

តារាបាល់ទាត់ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) និយាយថា ខ្លួន​ចង់​ចូលប្រឡូក ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ បន្ទាប់ពី​លាលែង​ពី​អាជីព​បាល់ទាត់​។
​ ​
​អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច អតីត​កីឡាករ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​អារម្មណ៍​ថា ខ្លួន​អាច​ប្តូរ​ពី​អាជីព បាល់ទាត់​ជាមួយ​ក្លឹប Los Angeles ទៅ​តារា​សម្តែង​មួយរូប ដើម្បី​បម្រើ​អារម្មណ៍ ទស្សនិកជន​។​
​ ​
​នៅពេល​សួរនាំ​ថា តើ​ចង់​សម្តែង​ដូច​តារាភាពយន្ត អា​ណុល ស្វា​សេ​ណេ​ហ្គ័​រ (Arnold Schwarzenegger) អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ឆ្លើយថា “​ខ្ញុំ​គិតថា ជា​តួឯក ដូចជា រ៉ាំ​បូ ក្នុង​រឿង Bourne Identity ពីព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​មាន​ជំនាញ​ខាង​ធ្វើ​កិច្ចការ​នេះ​”​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​បាន​និយាយថា ខ្លួន​មាន​អារម្មណ៍​កក់ក្តៅ​នៅ​ហូលីវូដ ក្នុង​រយៈពេល​ប៉ុន្មាន សប្តាហ៍​បន្ទាប់ពី​ចាកចេញ​ពី​ម៉េ​ន​ឆេ​ស្ទ័​រ​មក​ចូលរួម​ជាមួយ​ក្លឹប LA Galaxy ។​
​ ​
​ស្លា​តាន់ បន្តថា “​ខ្ញុំ​និយាយ​ដោយស្មោះ​ត្រង់​ថា នៅទីនេះ​មាន​លក្ខណៈ​វិជ្ជមាន​។ គ្រប់គ្នា​ចិត្តល្អ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​”​។​
​ ​
​មកទល់ពេលនេះ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច រកបាន​៤​គ្រាប់​សម្រាប់​ក្រុម LA Galaxy ហើយ​មាន​ទំនុកចិត្ត ចំពោះ​អនាគត​របស់ខ្លួន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)​