ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ផ្តល់​ដំបូន្មាន​ដល់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អនុញ្ញាត​ឲ្យ ផូ​ល ប៉ុក​បា ចាក​ចេញទៅ​

289
ចែករម្លែក

ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ទទូច​ឲ្យ​ក្លិប​នេះ​អនុញ្ញាត​ឲ្យ​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) ចាកចេញ​នៅ​រដូវក្តៅ​នេះ​។

​ជើងឯក​វើ​ល​ខាប់​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លិប​រៀល​ម៉ា​ឌ្រី​ត ហើយ ប៉ុក​បា ធ្លាប់​និយាយ​សាធារណៈ​កាលពី​ខែមិថុនា​ថា​ខ្លួន​ចង់បាន​ការប្រកួត ប្រជែង​ថ្មី​។

​បើទោះបីជា យូ​ណាយ​ធី​ត​ប្តេជ្ញាចិត្ត​ថា កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់បំផុត​របស់ខ្លួន​ដែល​ផ្ទេរ ពី​ក្លិប ជូ​វេន​ទុ​ស​ក្នុងតម្លៃ​៨៩​លាន​ផោន​កាលពី​ឆ្នាំ​២០១៦​នោះ​នឹងមិន​ត្រូវបាន​អនុញ្ញាត ឲ្យ​ចាកចេញ​ទេ​។

​ការអះអាង​បែបនេះ​មិន​ប៉ះពាល់​ទៅនឹង​លទ្ធភាព​ផ្ទេរ​របស់​កីឡាករ​វ័យ​២៦​ឆ្នាំនេះ​ទេ ប៉ុន្តែ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ BBC Sport អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច បាន​និយាយថា ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​គួរ​អនុញ្ញាត​ឲ្យ ប៉ុក​បា ចាកចេញ​ប្រសិនបើ គាត់​មិន​ចង់​នៅ​។

​អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច បាន​និយាយថា “​ខ្ញុំ​គិតថា គាត់​មិន​ចង់​នៅ​។ វា​គ្មាន​ន័យ​អ្វីដែល​ត្រូវ​រក្សាទុក គាត់​ទេ​។ អ្នក​បណ្តោយ​ឲ្យ​គាត់​ចាក​ចេញទៅ ហើយ​ប្រសិនបើ​គាត់​ចង់ទៅ​កន្លែង​ផ្សេង ឲ្យ​គាត់​ចាក​ចេញទៅ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ