ស្លា​វិ​ន ប៊ី​លី​ក ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប West Brom

627
ចែករម្លែក

លោក ស្លា​វិ​ន ប៊ី​លី​ក (Slaven Bilic) ត្រូវបាន​ប្រកាស​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប West Bromwich ។​
​ ​
គ្រូបង្វឹក​វ័យ​៥០​ឆ្នាំ​រូបនេះ​បាន​ព្រមព្រៀង​ទទួលយក​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ និង​ស្នង តំណែង​លោក ជី​មមី សាន (Jimmy Shan) ។ ភាគី​ទាំង​ពីរបាន​ចរចា​ពីរ​ដំណាក់កាល ប៉ុន្តែ​បានសម្រេច​ចិត្ត​ព្រមព្រៀងគ្នា​។
​ ​
​លោក ប៊ី​លី​ក បាន​យកឈ្នះ​ការប្រកួតប្រជែង​ពី​លោក គ្រី​ស ហាក់​ធិ​ន (Chris Hughton) ដែល​ត្រូវបាន​ក្លឹប Brighton បណ្តេញចេញ​កាលពី​ដំណាច់​រដូវ​កាល​នេះ​។
​ ​
​លោក ប្រ៊ូ​ណូ ឡា​បា​ឌា (Bruno Labbadia) អតីត​អ្នកចាត់ការ​ក្លឹប Wolfsburg ក៏ត្រូវ​បាន សម្ភាស​ផងដែរ ប៉ុន្តែ​មិនបាន​ទទួលជោគជ័យ​ទេ​។​
​ ​
​លោក ប៊ី​លី​ក ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​និង​ក្រុម West Ham នោះបាន និយាយថា “​ខ្ញុំ​សប្បាយចិត្ត​ជាមួយនឹង​ឱកាស​នេះ​។ យើង​ចង់​កែលម្អ​។ យើង​ចង់​កែ លម្អ​នៅលើ​ទីលាន ហើយ​ក្លឹប Albion ធ្វើ​ឲ្យ​ខ្ញុំ​ជឿជាក់ថា ពួកគេ​ចង់​វិលត្រឡប់​ទៅ កាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​