ស្លឹកគ្រៃ​នៅតែ​នាំចូល​១០​ភាគរយ​នៃ​ចំនួន​បន្លែ​ផ្លែឈើ​នាំចូល​៤០០​តោន​ក្នុង​១​ថ្ងៃ​

899
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ស្លឹកគ្រៃ​គឺជា​គ្រឿងផ្សំ​ជាមួយ​ម្ហូបអាហារ​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ​មិនអាច​ខ្វះ​បាន​។​ដំណាំ​មួយ​នេះ​ត្រូវបាន​ខ្មែរ​យើង​មើលរំលង​មិន​យកចិត្តទុកដាក់​ដាំ​លក់​មកកាន់​ទីផ្សារ​ទេ​។​ភាគច្រើន​ដាំ​ជា​គ្រួសារ​គ្រាន់តែ​ចែកគ្នា​បរិ​គោគ​ប៉ុណ្ណោះ​។​

​ដោយសារ​ការ​ភ្លេចខ្លួន​បែបនេះ​ធ្វើឱ្យ​ស្លឹកគ្រៃ​ពី​វៀតណាម​ហូរ​មក​លក់​នៅតាម​ផ្សារ​នានា​ក្នុងប្រទេស​កម្ពុជា​។​ពិសេស​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​គេ​សង្កេតឃើញ​ស្លឹកគ្រៃ​វៀតណាម​ដាក់លក់​ដែល​អ្នក​ភ្នំពេញ​បរិភោគ​រាល់ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។​ភាគច្រើន​ស្លឹកគ្រៃ​ត្រូវបាន​ហាន់​ឬ​កិន​អោយ​ហ្មត់​ទៅជា​គ្រឿងផ្សំ​រួចហើយ​។​
​លោក​សម​វិទូ​អតីត​ប្រធាន​អង្គការ​”​សេ​ដាក​”​បាន​ចាប់អារម្មណ៍​ថា​ប៉ុន្មាន​ឆ្នាំមុន​យើង​ឃើញជាក់ស្តែង​ស្លឹកគ្រៃ​ឆ្លងកាត់​ព្រំដែន​វៀតណាម​តាម​ច្រក​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​។​តែ​មកដល់ពេលនេះ​នៅតែ​នាំចូល តែ​ថយចុះ​តិចតួច​ណាស់​។​មានន័យថា​ស្លឹកគ្រៃ​ក្នុងស្រុក​កើន​ដល់​ការផ្គត់ផ្គង់​ទីផ្សារ​បាន​មួយ​កំ​រឹត​។​ក្នុង​ចំនួន​បន្លែ ផ្លែឈើ​នាំចូល​២០០​ទៅ​៤០០​តោន​ក្នុង​១​ថ្ងៃ​។​ក្នុងនោះ​គឺមាន​ស្លឹកគ្រៃ​១០​ភាគរយ​នៃ​ចំនួន​បន្លែ ផ្លែឈើ​ដែល​បាន​នាំចូល​រាល់ថ្ងៃ​។​

​លោក​គិតថា​ផលិតផល​មួយ​កសិករ​អ្នក​ដាំ​ខ្មែរ​យើង​មើលរំលង​ហើយ​ចាត់ទុកថា​វា​អត់​មាន​ឥទ្ធិពល​អ្វី​ដល់​ប្រសិទ្ធិភាព​សេដ្ឋកិច្ច​គ្រួសារ​ធំដុំ​នោះទេ​។​ពួកគាត់​មើលឃើញ​តែ​ដំណាំ​យុទ្ធសាស្ត្រ​ធំៗ​ទៅវិញ​។​នេះ​ជាហេតុ​ធ្វើឱ្យ​ស្លឹកគ្រៃ​បម្រើ​ទីផ្សារ​អត់​គ្រប់​បែរជា​នាំ​ស្លឹកគ្រៃ​ពី​ប្រទេសក្រៅ​ចូលមក​វិញ​។​លុះត្រា​តែមាន​បណ្តាញ​រវាង​ទីផ្សារ​និង​អ្នក​ដាំ​ត​ភ្ជាប់​គ្នា ជាប្រចាំ​ទើប​អាច​ទំនិញ​ស្លឹកគ្រៃ​ត្រូវបាន​ពង្រីក​ដាំ​ច្រើន ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​បាន​៕S/​

ស្លឹកគ្រៃ​នៅតែ​នាំចូល​១០​ភាគរយ​នៃ​ចំនួន​បន្លែ​ផ្លែឈើ​នាំចូល​៤០០​តោន​ក្នុង​១​ថ្ងៃ​