ស្លឹកគ្រៃ​អាច​ថែរក្សា​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឲ្យ​នៅ​ធម្មតា​បាន​

326
ចែករម្លែក

​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់​គឺជា​រឿង​មួយ​កើត​ឡើងជា​ញឹកញាប់​ហើយក៏​ជា​បញ្ហា​សុខភាព មួយ​ដែល​កំពុង​តែមាន​យ៉ាងខ្លាំង និង​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឈឺ​ដើមទ្រូង គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​សរសៃឈាម​ផ្សេងៗ​ទៀត​។ បើសិនជា​អ្នក កំពុងតែ​រកមើល​មធ្យោបាយ​ដើម្បី​ថែរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​នោះ អ្នក​ត្រូវតែមាន របប​អាហារ​ដែល​ផ្តល់​សុខភាព និង​ហាត់ប្រាណ​។ ប៉ុន្តែ​ក្រៅពីនេះ​ស្លឹកគ្រៃ​ក៏​អាច​ល្អ​ចំពោះ អ្នក​ដែរ​។​

​ស្លឹកគ្រៃ​គឺជា​រុក្ខជាតិ​ម្យា​ង​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ​ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។ នេះ​ដោយសារតែ វា​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង សារព័ត៌មាន Food and Chemical Toxicology កាលពី​ឆ្នាំ ២០១១ បាន​រកឃើញថា ការ​ញ៉ាំ ស្លឹកគ្រៃ​មាន​ប្រយោជន៍​ក្នុងការ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។ តាម​ការពិសោធន៍​លើ សត្វ​កណ្តុរ​ដោយ​ប្រើ​ប្រេង​ស្លឹកគ្រៃ​ក្នុង​រយៈ ពេល ២១​ថ្ងៃ ឃើញថា​អាច​កាត់បន្ថយ​រហូតដល់ ១០០​មី​លី​ក្រាម​ក្នុង​មួយ​គីឡូក្រាម ហើយ​ថែមទាំង​គ្មាន​ផល​រំខាន​អ្វី​ទាំងអស់​។

​របៀប​ប្រើ​
​គ្រាន់តែ​ប្រេង​ស្លឹកគ្រៃ ២​ដំណក់​គឺ​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ទៅហើយ​។ អ្នក​អាច​ប្រើ​វា​ដាក់ ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅពេល​ព្រឹក និង​ញ៉ាំ​វា​ជាមួយនឹង​អាហារ​ពេលព្រឹក​ទៅ​៕ ដោយៈ​health.com.kh