ស្លឹក​ត្របែក​៖ ឱសថ​ធម្មជាតិ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​

1729
ចែករម្លែក
  • 3
    Shares

​ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​ពិបាក​ព្យាបាល​ដាច់ ហើយ ទន្ទឹមនឹង​ការប្រើ​ថ្នាំពេទ្យ នោះ​ការប្រើ​ស្លឹក​ត្របែក​ព្យាបាល ក៏​នឹង​នាំមក​នូវ​សញ្ញា​សកម្ម​ជាច្រើន ។​

​ស្លឹក​ត្របែក​ផ្តល់​គុណប្រយោជន៍​សុខភាព​ជាច្រើន​ដូចជា​ព្យាបាល​ជំងឺរាក​រូស​, បញ្ចុះទម្ងន់​, រលាក​អញ្ចាញ​, បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង​ទប់ស្កាត់​ហានិភ័យ​កើត​ជំងឺមហារីក​ដូចជា​មហារីកក្រពះ​, មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ជំងឺ​ទឹកនោមផ្អែម ។​

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ នៅ​អាមេរិក​បង្ហាញថា ស្លឹក​ត្របែក​មានលទ្ធភាព​ព្យាបាល និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ការស្រាវជ្រាវ​មួយ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី បាន​បង្ហាញថា ស្លឹក​ត្របែក​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​វិធី​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម ។ ស្លឹក​ត្របែក​មានលទ្ធភាព​បន្ថយ​សកម្មភាព​របស់​អង់​ហ្ស៊ី​ម alphaglucosidase, នេះ​ជា​សារជាតិ​មាន​ភារៈ​បំប្លែង​អាហារ​ទៅជា​គ្លុយកូស​ក្នុង​ឈាម​, ផ្តើម​ពី​នោះ​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាមមាន​ប្រសិទ្ធភាព ។​

​ការប្រើប្រាស់​ស្លឹក​ត្របែក ឬ សារជាតិ​ចម្រាញ់​ពី​ស្លឹក​ត្របែក​រាល់​ពេលបាយ នឹង​ជួយ​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម ដែល​អាច​កើនឡើង​ក្រោយ​ពេលបាយ ។ ស្លឹក​ត្របែក​ជា​ឱសថ​ធម្មជាតិ ដើម្បី​ជំនួយ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​មាន​ប្រសិទ្ធភាព និង​មិន​នាំមក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​ណា​ទាំងអស់ ។​

​ទន្ទឹមនឹង​ការប្រើ​ស្លឹក​ត្របែក អ្នក​ក៏ត្រូវ​បន្ត​ប្រើ​ថ្នាំ​ព្យាបាល​ទឹកនោមផ្អែម ជាមួយនឹង​របប​អាហារ​ត្រឹមត្រូវ និង​ទម្លាប់​ហាត់ប្រាណ​ជាប្រចាំ ។​

​វិធី​ប្រើ​៖ យក​ស្លឹក​ត្របែក​ស្រស់ ៤ ទៅ ៥ សន្លឹក​លាង​ឲ្យ​ស្អាត និង​ដាំ​ឲ្យ​ពុះ​ជាមួយ​ទឹក​ប្រមាណ ៥ នាទី ។ បន្ទាប់មក យក​ទឹក​នោះ​ទទួលទាន​ក្រោយ​ពេលបាយ ។ អ្នក​ក៏​អាច​ទំពារ​ស្លឹក​ត្របែក​ស្រស់ តែ​គួរ​ជ្រើស​យក​ស្លឹក​ខ្ចី ដើម្បី​ងាយស្រួល​បរិភោគ ៕ ប្រែ​សម្រួល​: រតនៈ​